Thursday, March 23, 2017

ឃើញដេកយូរពេកមិនកម្រើក ដល់ដើរទៅមើលទើបដឹងថាស្លាប់

ភ្នំពេញ៖ កាលពីម៉ោង៧ព្រឹក ថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៧ ប្រជពលរដ្ឋបានប្រទះឃើញសាកសព thumbnail 1 summary

ភ្នំពេញ៖ កាលពីម៉ោង៧ព្រឹក ថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៧ ប្រជពលរដ្ឋបានប្រទះឃើញសាកសព

បុរសម្នាក់ជាសន្តិសុខនៅក្រុមហ៊ុន PHOENIX ដេកស្លាប់នៅក្នុងអង្រឹង បង្ករអោយមានការភ្ញាក់ផ្អើលនៅចំនុចមុខផ្ទះលេខ៨២៧Eo ផ្លូវព្រះមុនីវង្ស សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថា ពួកគាត់បានឃើញជនរងគ្រោះដេកក្នុងអង្រឹងមិនកម្រើកយូរពេក និងមានការសង្ស័យក៏នាំគ្នាទៅមើល ស្រាប់តែឃើញជនរងគ្រោះស្លាប់បាត់ទៅហើយ។
បន្ទាប់ពីសមត្ថកិច្ចជំនាញបានចុះមកធ្វើការពិនិត្យនិងធ្វើកោសល្យវិច្ច័យលើសាកសពបានអោយដឹងថា សាកសពជនរងគ្រោះស្លាប់ដោយសារខ្យល់គ។ បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចស្រាវជ្រាវរកក្រុមគ្រួសារមកទទួលសាកសពយកទៅធ្វើបុណ្យតាមប្រពៃណី៕

ប្រភព khmer-note.com



loading...