Thursday, March 23, 2017

លេងបៀរជាមួយប្តីចំពេលរាសីឡើង បានសុទ្ធតែសន្លឹកល្អៗពេក សើចពេញមួយទំហឹងរហូតដល់វៀចថ្គាម

តើនណាទប់មិនចង់សើចបានបើស្ត្រីម្នាក់ប្រឹងសើចឡើងវៀចថ្គាម ត្រូវបញ្ជូនទៅមន្ទីរពេទ្យទាំងគ្រប់គ្នាហួសចិត្ត។ thumbnail 1 summary

តើនណាទប់មិនចង់សើចបានបើស្ត្រីម្នាក់ប្រឹងសើចឡើងវៀចថ្គាម ត្រូវបញ្ជូនទៅមន្ទីរពេទ្យទាំងគ្រប់គ្នាហួសចិត្ត។

ប្តីប្រពន្ធពីរនាក់បាននាំគ្នាធ្វើដំណើរតាមរថភ្លើងចេញពីទីក្រុងណាននីង ទៅទីក្រុងឃ្វីងដាវ នៃខេត្តសានដុង ប្រទេសចិន។ ដោយសារតែអផ្សុកពេក ក៏នាំគ្នាលេងបៀរដើម្បីបំបាត់អផ្សុក ដែលបានធ្វើអោយពួកគាត់សប្បាយចិត្តរីករាយជាខ្លាំង។
អ្វីដែលនឹកស្មានមិនដល់ អ្នកស្រ្តី Qiao ដែលជាប្រពន្ធបានសើចខ្លាំងពេករហូតដល់បិទមាត់មិនជិត ហើយចុងក្រោយទើបដឹងថាគាត់ភ្លាត់ថ្គាម។
តាមប្រភពព័ត៌មានបានអោយដឹងថា ដោយឃើញប្រពន្ធមានសភាពបែបនេះ បុរសដែលជាប្តីបានប្រញ៉ាប់ប្រញ៉ាល់ប្រាប់បុគ្គលិករថភ្លើងអោយបន្ថែមល្បឿនតាមដែលអាចធ្វើទៅបានដើម្បីអោយឆាប់ដល់គោលដៅនឹងអាលបានទៅមន្ទីរពេទ្យ។
នៅពេលដែលដល់ទីក្រុងហើយពួកគាត់បាននាំគ្នាទៅមន្ទីរពេទ្យ ហើយចុងក្រោយអ្នកជំនាញបានជួយសង្គ្រោះបានជោគជ័យបន្ទាប់ពីចំណាយពេល 2 ម៉ោងរួចមក។
យោងទៅតាមសម្តីរបស់បុរសជាប្តីបានអោយដឹងថា ប្រពន្ធរបស់គាត់បានសើចខ្លាំងពេញមួយទំហឹងបន្ទាប់ពីបៀរដែលនៅក្នុងដៃគាត់សុទ្ធតែសន្លឹកល្អៗ ហើយក្រោយមកប្រពន្ធគាត់បានដឹងថាភ្លាត់ថ្គាមបន្ទាប់ពីមិនអាចបិទមាត់ទៅវិញបាន។
កុំបន្ទោសអ្នកស្រី Qiao អីថាសើចមិនចេះគិត ព្រោះថាបើសិនជាអ្នកធ្លាប់ជូបសន្លឹកបៀរល្អៗ ផែ,សាម, ស្វីត ឬហាយ នោះនឹងអស់សំណើចដូចតែគ្នា៕



loading...