Thursday, March 23, 2017

ក្រុមគ្រូពេទ្យប្រទេសម៊ិកស៊ិកវះកាត់យកដុំសាច់គីសទម្ងន់ប្រហែលជា២០គីឡូចេញពីពោះស្រ្ដីម្នាក់

​ ប្រទេសមិុកស៊ិក៖ ស្រ្ដីម្នាក់ត្រូវបានក្រុមគ្រូពេទ្យធ្វើការវះកាត់ទទួលបានជោគជ័យក្នុងការយកដុំ thumbnail 1 summary
ប្រទេសមិុកស៊ិក៖ ស្រ្ដីម្នាក់ត្រូវបានក្រុមគ្រូពេទ្យធ្វើការវះកាត់ទទួលបានជោគជ័យក្នុងការយកដុំ

សាច់គីសយ៉ាងធំមួយដែលពុំធ្លាប់ជួបប្រទះពីមុនចេញពីក្នុងពោះស្រ្ដីជនជាតិមិុកស៊ិកម្នាក់។ ដុំគីសនេះត្រូវបានគេជឿថាគឺដុំសាច់ដែលធំជាងគេលើពិភពលោក។ ដុំសាច់គីសនេះត្រូវបានគ្រូពេទ្យប៉ានប្រមាណថាមានទម្ងន់ស្មើនឹងក្មេងអាយុ១០ឆ្នាំ(ប្រហែល២០-២៥គីឡូ)។


ស្រ្ដីខាងលើមានអាយុ២៤ឆ្នាំ នាងសុំមិនបញ្ចេញឈ្មោះ ដុំគីសរបស់នាងនេះមិនដឹងកើតតាំងពីពេលណាទេ គ្រាន់តែនាងចាប់ផ្ដើមដឹងថាពោះរបស់នាងចាប់ផ្ដើមធំឡើងៗដូចអ្នកមានផ្ទៃពោះអញ្ចឹង។ ដុំសាច់គីសរបស់នាងនេះពេលធ្វើទុក្ខម្ដងៗ នាងមិនអាចដើរ មិនអាចញុាំ និងជាពិសេសធ្វើអោយនាងពិបាកដកដង្ហើមទៀតផង។ លុះដល់មួយរយៈចុងក្រោយនេះនាងមិនអាចញ៉ាំ មិនអាចដើរបានទើបសំរេចចិត្តអោយគ្រូពេទ្យធ្វើការវះកាត់យកដុំសាច់គីសនេះចេញ។



បើសិនជានាងមិនព្រមជាការវះកាត់ទេ ដុំគីសនេះអាចបណ្ដាលធ្វើអោយនាងបាត់បង់ជីវិតបាន។ នេះគឺជាករណីទីមួយហើយនៅក្នុងប្រទេសម៊ិកស៊ិកដែលក្រុមគ្រូពេទ្យធ្វើការវះកាត់ដុំសាច់គីសធំបែបនេះ។

ប្រភព khmer-note.com


loading...