Thursday, March 23, 2017

សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងធ្វើការឃាត់ខ្លួនជនសង្ស័យ៤នាក់ពាក់ព័ន្ធនឹងករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន

ស្វាយរៀង៖ កាលពីថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៧ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀង   thumbnail 1 summary

ស្វាយរៀង៖ កាលពីថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៧ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀង 


បានធ្វើប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនមួយកន្លែងនៅក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ដោយឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់និងគ្រឿងញៀនមួយចំនួនធំ។
សមត្ថកិច្ចបានអោយដឹងថា វត្ថុតាងដែលដកហូតបានមាន៖ ថ្នាំគ្រាប់ពណ៌ខៀវចំនួន៦គ្រាប់, ម្សៅក្រាមពណ៌សចំនួន៩កញ្ចប់តូច និង២កញ្ចប់ធំ សរុបទម្ងន់៧,១៥ក្រាម, បារីកញ្ឆា១១ដើម, ថង់សម្រាប់ច្រកគ្រឿងញៀន, សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងទូរស័ព្ទដៃចំនួន៧គ្រឿង។ ជនសង្ស័យទាំង៤នាក់មានឈ្មោះ៖
  1. ឈ្មោះ នីវ វៃ ភែទប្រុស អាយុ៣៤ឆ្នាំ
  2. ឈ្មោះ លី ជីងចាវ ភេទប្រុស អាយុ៣២ឆ្នាំ
  3. ឈ្មោះ ណុង ហួយជី ភេទស្រី អាយុ២៩ឆ្នាំ
  4. ឈ្មោះ សឺ ជឺយេន ភេទប្រុស អាយុ៤៥ឆ្នាំ អ្នកទាំង៤មានទីលំនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកងរាជអាវុធហត្ថខេត្តស្វាយរៀងបានកំពុងកសាងសំនុំរឿងដើម្បីចាត់ការតាមផ្លូវច្បាប់៕

ប្រភព khmer-note.com


loading...