Thursday, March 23, 2017

ជិះម៉ូតូជែងក្នុងសភាពគ្រោះថ្នាក់ជ្រុលទៅបុករថយន្តបណ្តាលអោយរងរបួសធ្ងន់ធ្ងរ

កណ្តាល៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្ករដោយបុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនជែង thumbnail 1 summary

កណ្តាល៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្ករដោយបុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនជែង

ជាមួួយរថយន្តបណ្តាលអោយរងរបួសធ្ងន់ធ្ងរ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៧ នៅតាមបណ្តាោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិព្រែកអង្គុញ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។


សាក្សីដែលបានឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះជិះម៉ូតូមួួយគ្រឿងម៉ាកវ៉េវ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កណ្ដាល1Q.0048 តាមបណ្តោយផ្លូវជាតិលេខ២ ដោយល្បឿនលឿនក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំនុចកើតហេតុ បានបន្ថែមល្បឿនជែងជាមួួយម៉ូតូមួយគ្រឿងទៀតក៏ជ្រុលទៅបុករថយន្តតាកូម៉ាដែលបើកបរក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹងបណ្តាលអោយអ្នកជិះម៉ូតូរងរបួសធ្ងន់ធ្ងរបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពឃុំសៀមរាប។ សមត្ថកិច្ចបានអោយដឹងដែរថា ជនរងគ្រោះមានឈ្មោះ វ័រ វុទ្ធី ភេទប្រុស អាយុ៤៦ឆ្នាំ មានទីលំនៅភូមិព្រែកស្លែង ឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ចំណែកអ្នកបើកបររថយន្តតាកូម៉ា ឈ្មោះហ៊ីម ប៊ុនហៃ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិអំពិល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។


ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះធ្វើការវាស់វែងកន្លែងកើតហេតុនិងយកមធ្យោបាយទាំង២ទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីរងចាំភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕

ប្រភព khmer-note.com


loading...