Thursday, March 23, 2017

រថយន្តបាឡែនបុកគ្នាជាមួយរថយន្តឡង់គ្រីស័រមួយទំហឹង សំណាងល្អមិនបណ្តាលអោយនរណាម្នាក់រងរបួសទេ

ភ្នំពេញ៖ កាលពីវេលាម៉ោង១និង៥០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៧   thumbnail 1 summary

ភ្នំពេញ៖ កាលពីវេលាម៉ោង១និង៥០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៧ 

នៅចំនុចផ្លូវបំបែកស្តុបទួលទំពូង ស្ថិតក្នុងសង្កាត់ទួលទំពូង១ ខណ្ឌចំការមន មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តយន្តឡង់គ្រីស័រនិងរថយន្តបាឡែនបុកគ្នាតែសំណាងល្អមិនបណ្តាលអោយនរណាម្នាក់រងរបួសនោះទេ។

តាមសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញរថយន្តបានឡែនពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AD.4870 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង 


ល្បឿនលឿនដូចហោះក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុស្រាប់តែមានបុកជាមួយរថយន្តឡង់គ្រីស័រមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2Y.5168 ដែលបើកបរក្នុងទិសដៅពីកើតទៅលិច ចំពាក់កណ្តាលមួយទំហឹងបណ្តាលអោយរថយន្តបាឡែនរងការខូចខាតធ្ងន់ធ្ងរផ្នែកខាងមុខតែមិនបណ្តាលអោយនរណាម្នាក់រងរបួសឡើយ។


ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុ ដោយភាគីទាំងសងខាងសម្រមសម្រួលគ្នាមិនត្រូវទើបសមត្ថកិច្ចមូលដ្ឋានយករថយន្តទាំង២ទៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការរាជធានីភ្នំពេញរងចាំភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕

ប្រភព​ khmer-note.com


loading...