Thursday, March 23, 2017

អភិបាលរាជធានីភ្នំពេញ ថាទូ ATM ទាំងអស់នៅតាមទីសាធារណៈប្រឈមនឹងការលុបបំបាត់ ដោយសារបង្កអសន្តិសុខសង្គម

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស បានមានប្រសាសន៍ថាទូ  thumbnail 1 summary

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស បានមានប្រសាសន៍ថាទូ 


ATM ដែលនៅតាមផ្លូវសាធារណៈទាំងអស់គួរតែមានការលុបបំបាត់ ប្រសិនបើមិនមានអ្នកនៅការពារ ព្រោះវាអាចបង្ករភាពអសន្តិសុខ ដូចជាករណីបំផ្ទុះទូ ATM របស់ធនាគារកាណាឌីយ៉ា នៅជិតមន្ទីរពេទ្យកុមារជាតិកាលពីពាក់កណ្តាលអាធ្រាតឈានចូលថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៧ កន្លងទៅ ដូច្នេះត្រូវតែមានការសិក្សារួមគ្នាមួយអោយច្បាស់ មុននឹងឈានដល់ការលុបបំបាត់ទូ  ATM តាមផ្លូវសាធារណៈរបស់ធនាគារឯកជនទាំងអស់នោះ។



លោកប៉ា សុជាតិវង្ស បានបញ្ជាក់បែបនេះ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ កាលពរសៀលថ្ងៃទី២០ ខែមិន ឆ្នាំ២០១៧ ដោយមានការប្រជុំពីមន្ត្រីក្រោមឪវាទ កម្លាំងប្រដាប់អាវុធទាំង២ប្រភេទ មន្ទីរពាក់ព័ន្ធនិងស្ថាប័នតុលាការ សំដៅអនុវត្តធោយបាននូវគោលនយោបាយទាំង៩ចំនុចរបស់ភូមិឃុំមានសុវត្ថិភាព ដែលបានដាក់ចេញដោយរដ្ឋាភិបាល៕

ប្រភព khmer-note.com


loading...