Friday, January 6, 2017

កាលបរិច្ឆេតពិតប្រាកដនៃការចេញលក់ Samsung Galaxy S8

កាលពីប៉ុន្មានខែមុននេះក្រុមហ៊ុន Samsung បានបញ្ជាក់ថាខ្លួនមានបំណងចង់ដាក់បង្ហាញកំពូល thumbnail 1 summary

កាលពីប៉ុន្មានខែមុននេះក្រុមហ៊ុន Samsung បានបញ្ជាក់ថាខ្លួនមានបំណងចង់ដាក់បង្ហាញកំពូល



ស្មាតហ្វូន Galaxy S8 របស់ខ្លួននៅព្រឹត្តិការណ៍មហាស្និបាតទូរស័ព្ទពិភពលោកឆ្នាំ2017 ដែលនឹងត្រូវបានធ្វើឡើងនៅខែកុម្ភៈខាងមុននេះ។ តែបើងយោងតាមរបាយការណ៍ចុងក្រោយរបស់ក្រុមហ៊ុនដដែលបានបញ្ចាក់ថាកំពូលស្មាតហ្វូនជំនាន់ក្រោយបង្អស់របស់ខ្លួននឹងចេញលក់ក្នុងពេលប៉ុន្មានខែទៀតនេះក្នុងទីក្រុងញ៉ូយ៉ក និងថ្ងៃជាក់លាក់មួយសម្រាប់ការចេញលក់នៅទូទាំងសលលោកនោះគឺថ្ងៃទី18 ខែមេសា ឆ្នាំ2017 នេះ។
គួរបញ្ជាក់ផងដែរថាសម្រាប់ Galaxy S8 នេះនឹងត្រូវបានរចនាឡើងជាពីរប្រភេទផ្សេងគ្នា ដោយមួយមានអេក្រង់ធម្មតា និងមួយទៀតមានអេក្រង់កោង។ លោកអ្នកអាចធ្វើការជ្រើសរើសក្នុងការប្រើប្រាស់ប្រភេទមួយណាដែលអ្នកពេញចិត្ត ហើយអ្វីដែលកាន់តែអស្ចារ្យនោះគឺ Galaxy S8 មានតម្លៃលើ Galaxy S7 ប្រមាណជា 20% ប៉ុណ្ណោះ ដូចនេះអ្វីដែលលោកអ្នកទន្នឹងរងចាំនឹងមកដល់ក្នុងពេលប៉ុន្មានខែទៀតប៉ុណ្ណោះ។

ប្រភព៖ .khmer-note.com/


loading...