Monday, January 9, 2017

ទីបំផុត Nokia បានបង្ហាញ smartphone ថ្មីរបស់ខ្លួនជាផ្លូវការហើយ

ជាការពិតណាស់ ក្រុមហ៊ុន Nokia បានត្រឡប់ខ្លួនចូលក្នុងទីផ្សារស្មាតហ្វូនវិញសារជាថ្មីម្ដងទៀតហើយ thumbnail 1 summary

ជាការពិតណាស់ ក្រុមហ៊ុន Nokia បានត្រឡប់ខ្លួនចូលក្នុងទីផ្សារស្មាតហ្វូនវិញសារជាថ្មីម្ដងទៀតហើយ



ជាមួយនឹងការរចនាដ៏អស្ចារ្យរបស់ស្មាតហ្វូនរបស់ខ្លួន ហើយ ក្រុមហ៊ុន HMD នៅតែជាអ្នកផ្ដាច់មុខផលិតផល Nokia ដដែល។ ដោយឡែក ក្នុងពេលនេះយើងសូមធ្វើការណែនាំស្មាតហ្វូន Nokia 6 ដែលមានតម្លៃប្រមាណជា $250 តែប៉ុណ្ណោះ តែត្រូវបានរចនាឡើងជាមួយនឹងតួខ្លួនស្រោបដោយអាលុយមីញ៉ូម ហើយត្រូវបានក្រុមហ៊ុន Nokia ចាត់ទុកថាជាកំពូលស្មាតហ្វូនរបស់ខ្លួនទៀត ដូចនេះម៉ូដែលនេះមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់មហាសន្និបាតទូសរស័ព្ទពិភពលោក (MWC) ហើយ។



ទន្ទឹមនឹងនេះដែរ យើងបានទទួលរូបភាពមួយចំនួនដែលទាក់ទងទៅនឹងស្មាតហ្វូនម៉ូដែល Nokia 6 នៅលើគេហទំព័រ Weibo ដែលវាត្រូវបានអ្នកប្រើប្រាស់កាន់នៅនឹងដៃតែម្ដង ដូចនេះយើងសំណូមពរឲ្យលោកអ្នកជួយមើល និងដាក់ពិន្ទុសម្រាប់ស្មាតហ្វូនមួយនេះ។ សម្រាប់រូបភាពត្រូវបានបង្ហាញពីគ្រប់ជ្រុងជ្រោយនៃស្មាតហ្វូន ពោលគឺទាំងមុខទាំងក្រោយ និងអេក្រង់ផងដែរ។



ខាងក្រោមនេះជារូបភាព Nokia 6 ក្នុងប្រអប់តែម្ដង។ វាពុំមានភ្ជាប់មកជាមួយនឹងគ្រឿងបំពាក់លើទូរស័ព្ទច្រើនពេកទេ តែគ្រប់គ្រាន់នឹងការប្រើប្រាស់របស់យើងបាន។


 អ្វីដែលអស្ចារ្យសម្រាប់ Nokia 6 នោះគឺតួខ្លួនដែលស្រោបទៅដោយអាលុយមីញ៉ូមសុទ្ធ ដែលធ្វើឲ្យតួទូរស័ព្ទមានសភាពស្រស់ស្អាត ភ្លឺរលោងស្រស់ស្អាត។
ប្រភព៖ khmer-note.com


loading...