Monday, January 9, 2017

ស៊យ​នុះ​ស៊យ​! ​លួច ​iPhone​ ជ្រុះ​ Nokia ​ម្ចាស់​ស្រាវជ្រាវ​ចាប់បាន​ម្នាក់​ប្រគល់ឱ្យ​ប៉ូលិស​

កណ្តាល ៖ ជនសង្ស័យ​ម្នាក់​បានធ្វើ​សកម្មភាព​ចូល​លួច​ទូរស័ព្ទ​បានសម្រេច​ហើយ ចង្រៃ​ជ្រុះ​ទូរស័ព្ទ​ thumbnail 1 summary

កណ្តាល ៖ ជនសង្ស័យ​ម្នាក់​បានធ្វើ​សកម្មភាព​ចូល​លួច​ទូរស័ព្ទ​បានសម្រេច​ហើយ ចង្រៃ​ជ្រុះ​ទូរស័ព្ទ​



របស់​ជនល្មើស​សង្ស័យ​ជា​ចោរ ត្រូវបាន​ម្ចាស់​ស្រាវជ្រាវ​ដឹង ឃាត់ខ្លួន​ប្រគល់ជូន​សមត្ថកិច្ច​បាន​ម្នាក់​, ​គេចខ្លួន​ម្នាក់ នៅ​ព្រឹក​ថ្ងៃទី​៩ ​មករា​នេះ បន្ទាប់ពី​លួច កាលពី​ថ្ងៃទី០៨​ មករា ឆ្នាំ២០១៧ វេលា​ម៉ោង ០២ នៅ​ចំណុច​ភូមិ​ព្រែ​កតា​ឡា​ច ឃុំ​ជ្រោយ​តាកែវ ស្រុក​កោះធំ ខេត្តកណ្ដាល។​
    ប៉ូលិស​និយាយថា ជនរងគ្រោះ ឈ្មោះ ហ៊ុយ សៅរ៍ ភេទ​ប្រុស អាយុ២៤​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ចំឡង​ជ្រៃ ឃុំ​ស្ដេច​គង​ខាងលិច ស្រុក​ទូក​មាស ខេត្តកំពត មុខរបរ​កម្មករសំណង់។​
    ចំណែក​ជនសង្ស័យ ចំនួន ០២​នាក់​គឺ​១-​ឈ្មោះ ម៉ាត់ ប៊ុណ្ណា (​ហៅ ស្វិត​) ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ឡា​ច ឃុំ​ជ្រោយ​តាកែវ ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ កម្មករ (​ឃាត់ខ្លួន​) និង​២-​ឈ្មោះ អ៊ឹម រតនៈ (​ហៅ សេក​) ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​ឡា​ច ឃុំ​ជ្រោយ​តាកែវ ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ មិន​ពិតប្រាកដ (​គេចខ្លួន​)។​
    សម្ភារៈ​បាត់បង់​ទូរស័ព្ទដៃ​ចំនួន ០២ ​គ្រឿង ម៉ាក​ Iphone 5 ពណ៌​ស ០១​ គ្រឿង និង ម៉ាក​ណូគា​ចុច​ពិល​ពណ៌​ក្រហម ០១​ គ្រឿង។​
    ប៉ូលិស​បន្តថា ជនរងគ្រោះ​គឺជា​កម្មករសំណង់​ធ្វើ​ផ្ទះ​ឱ្យឈ្មោះ មុន្នី  នៅ​ភូមិ​ព្រែក​ថ្មី ឃុំ​ជ្រោយ​តាកែវ ស្រុក​កោះធំ ខេត្តកណ្ដាល ហើយ​ស្នាក់នៅ​ទីនោះ។ លុះ​នៅវេលា​ម៉ោង ០២ រំលង​អា​ធ្រា​ត្រ ថ្ងៃទី​០៨ ខែមករា ឆ្នាំ២០១៧ ជនរងគ្រោះ​ភ្ញាក់ពីដេក ស្រាប់តែ​បាត់​ពុំ​ឃើញ​ទូរស័ព្ទ​របស់ខ្លួន។​
    លុះ​ព្រឹក​ឡើង​ជនរងគ្រោះ​បាន​ដើររក​ទូរស័ព្ទ​របស់ខ្លួន​នៅ​ជុំវិញ​កន្លែង​ស្នាក់នៅ​ក៏​ប្រទះឃើញ​ទូរស័ព្ទ ០១​ គ្រឿង ម៉ាក​ណូគា​ (​ចិន​) ​ពណ៌​ខៀវ នៅក្បែរនោះ​ក៏មាន​ការសង្ស័យថា ជា​ទូរស័ព្ទ​របស់​ចោរ​បាន​ជ្រុះ។​
    ជនរងគ្រោះ​ពុំបាន​ដាក់ពាក្យ​បណ្ដឹង​មកកាន់​សមត្ថកិច្ច​នោះទេ គឺ​ស្រាវជ្រាវ​ស្វែងរក​ដោយ​ខ្លួនឯង រហូត​បាន​នាំខ្លួន​ជនសង្ស័យ ឈ្មោះ ម៉ាត់ ប៊ុណ្ណា ភេទ​ប្រុស មក​ប្រគល់ និង​ដាក់​ពាក្យបណ្ដឹង​ជូន​សមត្ថកិច្ច​នៅវេលា​ម៉ោង០៧ ​និង​៣០ នាទី ថ្ងៃទី​០៩ ខែមករា ឆ្នាំ ២០១៧​នេះ។

    ក្រោយពី​ធ្វើការ​សាកសួរ​ជនសង្ស័យ ម៉ាត់ ប៊ុណ្ណា បាន​ឆ្លើយ​សារភាពថា រូប​ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​លួច​យក​ទូរស័ព្ទ​របស់​ឈ្មោះ ហ៊ុយ សៅរ៍ ពិតប្រាកដ​មែន ដោយ​ធ្វើ​សកម្មភាព​ជាមួយ​បក្ខពួក​ខ្លួន​ឈ្មោះ អ៊ឹម រតនៈ (​ហៅ សេក​)។​
    ក្រោយពេល​លួចបាន​ហើយ​ឈ្មោះ សេក គឺ​បាន​យក​ទូរស័ព្ទ​នោះ​ទៅ​លក់​នៅឯ​រាជធានី​ភ្នំពេញ ពុំទាន់​ត្រលប់​មកវិញ​ទេ។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កោះធំ ដើម្បី​សាកសួរ ចាត់ការ​តាម​នីតិវិធី​៕

ប្រភព៖ http://khmeread.com


loading...