Monday, January 9, 2017

បើករថយន្ត BMW ដេញបុកម៉ូតូយ៉ាងសាហាវដូចរឿងហុងកុង របួសធ្ងន់បុរស២នាក់

រាជធានីភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានរថយន្តស៊េរីទំនើបម៉ាក BMW   thumbnail 1 summary
រាជធានីភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានរថយន្តស៊េរីទំនើបម៉ាក BMW 

មួយគ្រឿងបានបើកដេញបុកម៉ូតូមួយគ្រឿង បណ្តាលឲ្យបុរស២នាក់រងរបួសធ្ងន់ធ្ងរ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១ និង៥០នាទីយប់ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅមុខហាង ហេង ពៅ លក់កាហ្វេ និងភេសជ្ជៈ ក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក BMW ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2M-8706 បើកយ៉ាងលឿនដេញបុកម៉ូតូមួយគ្រឿងម៉ាកវីវ៉ា ដែលជិះគ្នា២នាក់ តាំងពីចំណុចភ្លើងស្តុបស្ពានព្រះមុនីវង្សចាស់រហូតដល់គល់ស្ពាន លុះមកដល់ចំណុចមុខហាងកាហ្វេខាងលើរថយន្តក៏បុកបានសម្រេច បណ្តាលឲ្យបុរស២នាក់រងរបួសធ្ងន់ធ្ងរតែម្តង។
ក្រោយបង្កហេតុភាគីរថយន្តបាននាំគ្នារត់គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ចំនែកឯជនរងគ្រោះវិញត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការជួយសង្គ្រោះ ហើយសមត្ថកិច្ចបានមកដល់កន្លែងកើតហេតុស្ទួចយករថយន្ត និងម៉ូតូទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕
ប្រភព៖ khmer-note.com/


loading...