Monday, January 16, 2017

បំរុងលួចម៉ូតូគេ តែចំថ្ងៃស៊យលួចមិនបាន ហើយត្រូវសមត្ថកិច្ចចាប់បានទៀត

រាជធានីភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិរដ្ឋបាលផ្សារដេប៉ូទី១ បានឃាត់ខ្លួនជនសង្ស័យ០២នាក់ពីបទ thumbnail 1 summary
រាជធានីភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិរដ្ឋបាលផ្សារដេប៉ូទី១ បានឃាត់ខ្លួនជនសង្ស័យ០២នាក់ពីបទ

ប៉ុនប៉ងលួចម៉ូតូ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៤ និង២០នាទីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅមុខ ផ្ទះលេខ២៤ ផ្លូវលេខ២២១ ក្រុមទី៤ ភូមិ១ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនសង្ស័យ ទី១-ឈ្មោះ កែវ ពិសិដ្ឋ ហៅ សិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរពុំពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ( អាគារសំណង់ចាស់) ប្លុកបូរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ និងទី២-ឈ្មោះ ឃិន សាមឌី ហៅ ផល ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរពុំពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ( អាគារសំណង់ចាស់) ប្លុកបូរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ចំណែកឯជនរងគ្រោះឈ្មោះ ខន មុនីរស្មី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរលក់បាយ ស្នាក់នៅផ្ទះ លេខ៦៧អឺ២ ផ្លូវលេខ២១៥ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូម៉ាក Honda Click ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AT-9318 មកចតទុកនៅកន្លែងកើតហេតុ ហើយបានអង្គុយផឹកកាហ្វេនៅក្បែរនោះ ភ្លាមនោះស្រាប់តែជនសង្ស័យពីរនាក់បានមកធ្វើសកម្មភាពលួចម៉ូតូជនរងគ្រោះ ពេលដែលជនសង្ស័យកំពុងធ្វើសកម្មភាព ជនរងគ្រោះបានឃើញក៏បានស្រែកចោរៗ ជនសង្ស័យបាននាំគ្នារត់គេចខ្លួន ពេលនោះមានការអន្តរាគមន៍ពីកំលាំងសមត្ថកិច្ចនគរបាលប៉ុស្តិផ្សារដេប៉ូទី១ និង ប្រជាពលរដ្ឋបានឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ជាក់ស្តែងតែម្តង។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមផ្លូវច្បាប់៕
ប្រភព៖ khmer-note.com


loading...