Friday, January 13, 2017

នារីជនជាតិជប៉ុនរូបនេះមានអាយុស្ទើរពាក់កណ្តាល ១០០ឆ្នាំ តែកុំមើលមុខ ដូចក្មេង១៨ឆ្នាំ…!

ស្ត្រីជនជាតិជប៉ុនម្នាក់ឈ្មោះ Masako Mizutani ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង នៅលើបណ្ដាញសង្គមដោយសារ តែរូបរាងដ៏ក្មេងវ័យ ដែលមិនគួរឱ្យជឿរបស់នា... thumbnail 1 summary

ស្ត្រីជនជាតិជប៉ុនម្នាក់ឈ្មោះ Masako Mizutani ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង នៅលើបណ្ដាញសង្គមដោយសារ តែរូបរាងដ៏ក្មេងវ័យ ដែលមិនគួរឱ្យជឿរបស់នាង។ នាង Masako Mizutanani បានទទួលពានរង្វាន់ក្នុងកម្មវិធី “បវរកញ្ញាមុខក្មេងអាយុច្រើន” របស់ប្រទេសជប៉ុនគឺហើយត្រូវបានគេដាក់រហ័សនាមថា “ស្ត្រីក្មេងមិនចាស់របស់ប្រទេសជប៉ុន ” ។ នាងបានកើតនៅក្នុងឆ្នាំ 1968 ដូច្នេះនាងមានអាយុ 49ឆ្នាំហើយនៅក្នុងឆ្នាំនេះ ។ 








ក្នុងឆ្នាំ 2015 ដែលជាឆ្នាំដែលនាងទទួលរង្វាន់គឺនាងស្ថិតក្នុងអាយុ ៤៧ឆ្នាំ បន្ទាប់មកនាងចាប់ផ្ដើម ថតរូបភាពរបស់នាងបង្ហោះ លើបណ្តាញសង្គម និងកំពុងបន្តធ្វើឱ្យមានការភ្ញាក់ផ្អើល ចំពោះសម្រស់របស់ដ៏ក្មេងវ័យរបស់នាងទ ៅមនុស្សលើពិភពលោក។ចាប់តាំង ពីឈ្នះការប្រកួតនេះមកនាង Masako Mizutani ទទួលបានទូរស័ព្ទពីខាងឧស្សាហកម្មដើរម៉ូតជាច្រើន។ 

នាងក៏បានចែករំលែកពីគន្លឹះខ្លះៗ ក្នុងការថែររក្សាសម្រស់របស់នាងដូចជា ការបរិភោគអាហារបួស, មិនធ្វើការសេពគ្រឿងស្រវឹងឬថ្នាំជក់, កំណត់នូវការដេកហាលថ្ងៃគឺ ត្រូវចំណាយយ៉ាងហោចណាស់ 5 ម៉ោងក្នុងមួយថ្ងៃ និងការថែទាំរាងកាយផ្សេងទៀត ។ នេះជារូបភាពដែលនាងបាន បង្ហោះជាមួយកូនស្រីរបស់នាង ។ (អាវខ្មៅជាម្តាយ អាវក្រហមជាកូនស្រី)

ប្រភព៖ khmerfresh.net


loading...