Wednesday, January 4, 2017

ករណីគ្រោះថ្នាក់ចរាចរណ៍២លើកក្នុងថ្ងៃតែមួយបណ្តាលអោយមនុស្ស២នាក់បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់

ខេត្តកោះកុង: កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ មានគ្រោះថ្នាក់ចរាចរណ៍រហូតដល់ទៅ២លើកបណ្តាលអោយមនុស្ស២នាក់បានស្លាប់ និងម្នាក់រងរបួស។ thumbnail 1 summary

ខេត្តកោះកុង: កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ មានគ្រោះថ្នាក់ចរាចរណ៍រហូតដល់ទៅ២លើកបណ្តាលអោយមនុស្ស២នាក់បានស្លាប់ និងម្នាក់រងរបួស។

ករណីទី១បានកើតឡើងកាលពីវេលាម៉ោង៦ល្ងាចត្រង់ចំណុចឃុំអណ្តងទឹក ស្រុកបុទុមសាគរ។ករណីនេះបណ្តាលមកពីជនរងគ្រោះបានផឹកស្រាស្រវឹងជិះឌុបគ្នាក្នុងល្បឿនយ៉ាងលឿនរហូតដល់គ្រប់គ្រងស្ថានភាពលែងបានក៍ដួលម៉ូតូបោកក្បាល បណ្តាលអោយជនរងគ្រោះឈ្មោះគួច គួរ ភេទប្រុស អាយុ៥៧ឆ្នាំបានស្លាប់និងឈ្មោះស្រី ចន្ធី ភេទប្រុស អាយុ៣៧ឆ្នាំបានរងរបួសត្រូវបានគេបញ្ជូនសង្គ្រោះនៅមន្ទីរពេទ្យ។ជនរងគ្រោះទាំងពីរមានទីលំនៅក្នុងឃុំតានូន ស្រុកបុទុមសាគរ។


ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ទាំង២នេះត្រូវបានសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុធ្វើការវាស់វែងនិងរើបអូសវត្ថុតាងដើម្បីចាត់ការតាមនីតិវិធី ចំណែកសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖ khmer-note.com


loading...