Friday, January 6, 2017

បុរសម្នាក់ថតបានស្រមោលខ្មៅដូចបិសាចនៅកណ្តាលផ្លូវ តើវាជាអ្វីអោយពិតទៅ?

អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកម្នាក់បានអះអាងថា បានឃើញរូបអារក្សបិសាចពណ៌ខ្មៅមួយបង្ហាញខ្លួននៅរដ្ឋ អារីហ្ស៊ូណា សហរដ្ឋអាមេរិក កាលពីពេលថ្... thumbnail 1 summary

អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកម្នាក់បានអះអាងថា បានឃើញរូបអារក្សបិសាចពណ៌ខ្មៅមួយបង្ហាញខ្លួននៅរដ្ឋ អារីហ្ស៊ូណា សហរដ្ឋអាមេរិក កាលពីពេលថ្មីៗទៅនេះ។

រូបថតដែលមិនគួរអោយជឿខាងក្រោមនេះបានថតដោយលោក រីឆាត ឈីសធៀនសាន់ ដែលបានធ្វើអោយគ្រប់គ្នាចាប់អារម្មណ៏យ៉ាងខ្លាំងដោយមានអ្នកមើលរហូតដល់ទៅជិតមួយលានដងឯណោះ ដែលវាបានបង្ហាញថា មានស្រមោលពណ៌ខ្មៅដូចសត្វប្រចៀវ ឈរនៅតាមដងផ្លូវ ដែលវាហាក់បីដូចជានៅទីនោះមានចុះអ័ព្ទខ្លាំង។
បុរសខាងលើនេះបានបង្ហោះរូបភាពចូល ហើយថែមទាំងសួរគេថា «តើវាជាអ្វីអោយពិតប្រាកដទៅ នៅក្នុងរូបភាពនេះ?» នៅបន្តិចក្រោយមកក៏មានអ្នកបញ្ចេញយោបល់ថា វាហាក់បីដូចជាអារក្សអ៊ីចឹង។
ទោះជាយ៉ាងណាអ្នកផ្សេងទៀតបានជឿថា វាគឺជាដើមត្នោតនោះទេ ។ ចុះចំណែកប្រិយមិត្តទាំងអស់គ្នាយល់ថាវាជាអ្វីដែរ?​សូមបញ្ចេញយោបល់ខាងក្រោម៕
ប្រភព៖ khmerwonder.net/


loading...