Wednesday, January 4, 2017

ទស្សនៈជាច្រើនបានលើកឡើងផ្សេងៗគ្នា ទាក់ទងករណីចតរថយន្តត្រូវគេបាញ់ថ្នាំពេញកញ្ចក់ឡាន

រូបថតមួយសន្លឹកដែលបានបង្ហាញពីការប្រើប្រាស់ថ្នាំបាញ់ មកបាញ់ពេញកញ្ចក់រថយន្ត Corolla មួយ thumbnail 1 summary

រូបថតមួយសន្លឹកដែលបានបង្ហាញពីការប្រើប្រាស់ថ្នាំបាញ់ មកបាញ់ពេញកញ្ចក់រថយន្ត Corolla មួយ



គ្រឿងដែលចតនៅនឹងចិញ្ចើមថ្នល់ហើយត្រូវបានគេបាញ់ថ្នាំជាអក្សរថា “សូមដោះប្រាំង” ដែលក្នុងនោះមិនត្រឹមតែបាញ់កញ្ចក់មុខនោះទេ សូម្បីកញ្ចក់ចំហៀងក៍ត្រូវបានគេបាញ់ថ្នាំ និងអក្សរដូចគ្នាដែរ។ រូបថតមួយសន្លឹកនេះត្រូវបានគេចែករំលែកតៗគ្នាពេញបណ្តាញសង្គម Facebook ហើយក៍បង្កើតបានជាទស្សនៈជាច្រើនផ្សេងៗគ្នាថា៖


“ប្តឹងបានរកជនល្មើសបាន។ សូម្បី police ផាកក៏គាត់មិនប៉ះពាល់ទ្រព្យសម្បត្តិគេដែរ។” ដែលជាការលើកឡើងរបស់ម្ចាស់គណនី Facebook ម្នាក់។ បន្ថែមពីនេះក៍មានការលើកឡើងមួយទៀតថា “វាអាចជាល្បិចម្ចាស់ហាងទេ មិនមានសន្តិសុខណាឬម្ចាស់តៀមណាហ៊ានទេមនុស្សសមយ័នេះឃោឃៅណាស់។” ខណៈនេះក៍មានការលើកឡើងមួយទៀតថា “គួរសរសេរលេីក្រដាសបានហេីយ”។ ឆ្លើយតបនឹងការរិះគន់អ្នកបាញ់ថ្នាំឡានដាក់គេ ក៍មានបងស្រីម្នាក់និយាយថា “ចុះឡានដែលចតនៅបាំងផ្លូវកែងមិចមិនមើលផង..?”។ នេះគ្រាន់តែជាការលើកឡើងផ្សេងៗគ្នាពីសំណាក់អ្នកលេង Facebook តែប៉ុណ្ណោះ ដូច្នេះសូមប្រិយមិត្តមេត្តា ពិចារណាតាមការយល់ដឹងរបស់ប្រិយមិត្ត។ រួមគ្នាគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍៕

ប្រភព៖ http://komsan.khmer-note.com/


loading...