Friday, January 6, 2017

បុរស២ជិះម៉ូតូលឿនជ្រុលរេចង្កូតទៅបុកនឹងឡានពេញទំហឹងបណ្តាលអោយស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម

ខេត្តកំពង់ចាម: ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៧ ចំណុច ភូមិស្រម៉រ ឃុំស្រម៉រ ស្រ... thumbnail 1 summary

ខេត្តកំពង់ចាម: ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៧ ចំណុចភូមិស្រម៉រ ឃុំស្រម៉រ ស្រុកជើងព្រៃ។


សមត្ថកិច្ចបានអោយដឹងថានៅមុនពេលកើតហេតុគេឃើញយុវជន២នាក់ជិះម៉ូតូម៉ាកយ៉ាម៉ាហា គ្មានស្លាកលេខ ពណ៍ទឺកប៊ិចជិះឌុបគ្នាក្នុងល្បឿនយ៉ាងលឿនសង្ស័យស្រាប់តែមកដល់ត្រង់ចំណុចកើតហេតុមិនដឹងមូលហេតុអ្វីរេចង្កូតជ្រុលទៅបុករថយន្តយីឌុប ពណ៍ស មានស្លាកលេខ តាកែវ 3A-2725 ដែលធ្វើដំណើរបញ្ជ្រាស់ទិសគ្នាបុកពេញទំហឹងបណ្តាលអោយជនរងគ្រោះទី១ ឈ្មោះ ឃន ក្តី ប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិ អារក្យកណ្តាល ឃុំស្តើងជយ័ ស្រុកជើងព្រៃ ខេត្តកំពង់ចាមនិងឈ្មោះ ជាម ឡុង ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិកើតហេតុជាមួយគ្នា ស្លាប់ទាំង២នាក់ភ្លាមៗយ៉ាងអាណោចអាធ័ម។ ចំណែកតៃកុងឡានបានរត់គេចខ្លួនបាត់ស្រមោល។


ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះធ្វើការវាស់វែងនិងរើបអូសវត្ថុតាងដើម្បីរង់ចាំការដោះស្រាយតាមនីតិិវិធី ចំណែកសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ប្រភព៖ khmer-note.com


loading...