Sunday, January 1, 2017

អស្ចារ្យណាស់! ស្ពានខ្ពស់ជាងគេលើលោក កម្ពស់ ៥៧០ម៉ែត្រ បើកដំណើរការហើយ (មានវីដេអូ)

ចិន៖ ស្ពានខ្ពស់ជាងគេនៅលើពិភពលោក ដែលមានកម្ពស់ប្រហែល ៥៧០ម៉ែត្រ លាតសន្ធឹងនៅលើ thumbnail 1 summary

ចិន៖ ស្ពានខ្ពស់ជាងគេនៅលើពិភពលោក ដែលមានកម្ពស់ប្រហែល ៥៧០ម៉ែត្រ លាតសន្ធឹងនៅលើ


ជ្រលងភ្នំមួយនៅភាគអាគ្នេយ៍នៃប្រទេសចិន បានបើកឲ្យដំណើរការ កាលពីថ្ងៃព្រហស្បត្តិ៍នេះហើយ។
បើយោងទៅតាមអាជ្ញាធរតំបន់ Guizhou បានឲ្យដឹងថា ស្ពានដែលមានកម្ពស់ស្មើអគារ ២០០ជាន់មួយនេះមានឈ្មោះថា Beipanjiang ដែលជាស្ពានភ្ជាប់តំបន់ចំនួន២ គឺតំបន់ Yunnan និងតំបន់ Guizhou  ដែលនេះគឺជាស្ពានដែលខ្ពស់ជាងគេបើយើងគិតទៅលើកម្ពស់បញ្ឍរពីលើដល់ក្រោម។
ការសន្និដ្ឋាននេះ ត្រូវបានធ្វើឡើងដោយ ផ្អែកទៅលើទិន្នន័យសាធារណៈរបស់ស្ពានខ្ពស់ៗជាច្រើន ដែលត្រូវបានកំណត់នៅជុំវិញពិភពលោក។
ស្ពានមួយនេះ លាតសន្ធឹងតាមជ្រលងភ្នំ Beipanjiang ដែលជាផ្លូវល្បឿនលឿន ភ្ជាប់រវាងទីក្រុង Hangzhou ដែលនៅភាគខាងកើតនៃខេត្ត Zhejiang ទៅកាន់ទីក្រុង Ruili នៃខេត្ត Yunnan។
សំណង់មួយនេះ បានប្រើប្រាស់ខ្សែរកាបអស់ប្រហែល ១ ៣៤១ម៉ែត្រ ដែលបានចាប់ផ្តើមសាងសង់កាលពីឆ្នាំ ២០១៣ កន្លងទៅនេះ ក្នុងតម្លៃជាង ១ពាន់លានយ័ន (ប្រហែល ១៤៤លានដុល្លារអាមេរិក)។
ស្ពានដែលពោរពេញដោយវិសាលភាពនេះ បានបញ្ចប់ទាំងស្រុងកាលពីដើមខែកញ៉ាកន្លងទៅនេះ។ ស្របជាមួយគ្នានេះដែរ ស្ពាន QueensFerry ក៏បានសាងសង់រួចរាល់៩៤% ដែរ ដោយចំណាយទឹកប្រាក់ ១.៣ ពាន់លានផោន (ប្រហែល១.៦ពាន់លានដុល្លារអាមេរិក) និងមានគម្រោងដាក់ដំណើរការនៅក្នុងខែឧសភា ឆ្នាំ២០១៧ ខាងមុខនេះផងដែរ៕


ប្រភព៖ khmerload.com


loading...