Monday, January 9, 2017

បុរស​ម្នាក់​ដើរ​រក​ទាក់​សត្វ​លលក​ចូល​តំបន់ហាមឃាត់​ចំការ​មីន​ នៅ​ចំណុច​ ព្រំដែន​កម្ពុជា​-​ថៃ​ ដើរ​ជាន់​មីន​បណ្តាល​ដាច់​ជើង​ឆ្វេង​ម្ខាង​

បន្ទាយមានជ័យ ៖ បុរសជាព្រានព្រៃម្នាក់ បានទៅរកទាក់សត្វលលក ចូលក្នុងតំបន់ចំការមីនដែល

ជាតំបន់ហាមឃាត់នៅចំណុចខ្សែបន្ទាត់ ព្រំ ដែនកម្ពុជា-ថៃ ដោយដើរជាន់មីនប្រឆាំងនិងមនុស្សបណ្តាលឱ្យដាច់ជើង ឆ្វេងម្ខាង ខណៈដែលជនរងគ្រោះនិងមិត្តភក្តិម្នាក់ទៀតបានដើរទៅរក ទាក់សត្វលលកដើម្បីយកធ្វើអាជីវកម្ម ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទី ថ្ងៃត្រង់ ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧ នៅចម្ងាយពីទីប្រជុំក្រុងប៉ោយប៉ែតជាង១០ គីឡូម៉ែត្រ ត្រង់ចំណុចផ្លូវ៥០ ទំនប់ក៥ ស្ថិតក្នុងភូមិព្រៃគុម្ព សង្កាត់ ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
បើតាមប្រភពព័ត៌មានពីនគរបាលវរៈការពារព្រំដែនគោកលេខ៩១១ ឈរជើងនៅតំបន់ប៉ោយប៉ែត បានប្រាប់ឱ្យដឹងថា មុនពេលកើហេតុ បុរសរងគ្រោះខាងលើនិងមិត្តភក្តិម្នាក់ទៀត មានគ្នា២នាក់បានធ្វើដំណើរ ចូលក្នុងតំបន់ហាមឃាត់ចំការមីន ។ សមត្ថកិច្ចការពារព្រំដែនមិនបានដឹង ពួកគាត់ដើរចូលតំបន់នោះពីពេលណានោះទេ។ លុះពេលឮសម្លេង គ្រាប់មីនផ្ទុះ សមត្ថកិច្ចបានចុះទៅត្រួតពិនិត្យ ហើយបានប្រទះឃើញ ជនរងគ្រោះ ដែលមានឈ្មោះកូប ម៉ាន អាយុ៤៧ ឆ្នាំរស់នៅភូមិ បាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ក្នុងស្ថានភាពដួលដេក និងដី មានស្នាមរបួសដាច់ជើងឆ្វេងក្នុងថ្លុកឈាមទៅហើយ។
ក្រោយមក ជនរងគ្រោះក៏ត្រូវបាននគរបាលការពារព្រំដែន និងសាច់ញាតិនាំគ្នាសែង ចេញពីតំបន់ចំការមីន ហើយដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ មិត្តភាព កម្ពុជាជប៉ុន ស្រុកមង្គលបុរី តែម្តង។ គ្រាប់មីនដែលបង្កគ្រោះថ្នាក់ ជនរងគ្រោះប្រភេទមីនស្គរK៥៨ ដែលបន្សល់កប់ទុកក្នុងដីចាប់តាំងពី សម័យសង្គ្រាមមកម្ល៉េះ ។
បើតាមប្រភពព័ត៌មានដដែលឱ្យដឹងទៀតថា នៅតំបន់នោះកន្លងមក ធ្លាប់កើតមានករណីផ្ទុះមីនម្តងរួចមកហើយទៅលើពលករខ្មែរម្នាក់ដើរឆ្លងដែនបម្រុងចូលទៅប្រទេសថៃ រងការដាច់ជើងម្ខាងផងដែរ។ តំបន់ខាង លើជាតំបន់អតីតសមរភូមិសង្គ្រាម ដែលបានបន្សល់ទុក គ្រាប់មីន និង គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះកប់ក្នុងដីជាច្រើន។ តំបន់នេះមិនទាន់មាន នៅក្នុងគំរោងរបស់មន្ត្រីជំនាញស៊ីម៉ាកចូលទៅបោសសំអាតមីននៅឡើយនោះទេ ដោយសារជាតំបន់ខ្សែបន្ទាត់ព្រំដែនមានការប្រទាញប្រទង់គ្នា ជាមួយភាគីថៃ ។ ភាគីថៃគេមិនអនុញ្ញាតឱ្យភាគីខ្មែរយើងចូលបោស សំអាតគ្រាប់មីននៅឡើយទេ ៕
ប្រភព៖ khmer-note.com


loading...