Monday, January 16, 2017

វ៉ៃខ្នោះ​ជនសង្ស័យ​ម្នាក់​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​បាត់ដំបង

 បាត់ដំបង ៖ កម្លាំង​ប៉ូលិស​កា​រិយា​ល័យ​ប្រឆាំង​គ្រឿងញៀន រួមជាមួយ​កម្លាំង​អន្តរាគម​ន៍​ប្រឆាំង​បទ thumbnail 1 summary

 បាត់ដំបង ៖ កម្លាំង​ប៉ូលិស​កា​រិយា​ល័យ​ប្រឆាំង​គ្រឿងញៀន រួមជាមួយ​កម្លាំង​អន្តរាគម​ន៍​ប្រឆាំង​បទ



ល្មើស​នៃ​ស្នង ការដ្ឋាន​ខេត្ត​បាន​បង្ក្រាប​ករណី​រក្សាទុក​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ ដោយ​ខុសច្បាប់​មួយ​ករណី​ក្នុង​បទល្មើស​ជាក់ស្តែង​ និង​ធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​ម្នាក់ នៅ​ចំណុច ភូមិ​ចំការ​សំរោង ២ សង្កាត់​ចំការ​សំរោង ក្រុង​-​ខេត្តបាត់ដំបង​ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧។​
    លោក​វរសេនីយ៍ត្រី ស៊ាន សុ​ណា​ល់​ នាយការិយាល័យ ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ លី សៀវ​ឡេង ហៅ កុល​ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅ​ភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង ក្រុង និង​ខេត្តបាត់ដំបង​ដោយ​ដកហូត​បាន ​(ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ម៉ា​ទឹកកក ​ICE ទម្ងន់ ០.១៥​ក្រាម)។​


    ចំពោះ​ករណីនេះ​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលា ការ​ខេត្តបាត់ដំបង ដើម្បី​ចាត់ការ​តាមច្បាប់៕

ប្រភព៖ http://khmeread.com


loading...