Monday, January 16, 2017

សុំទោស​ផង​ចំណាប់ខ្មាំង​! ឌូ​តឺ​តេ​ប្រាប់​ឱ្យ​ទាហាន​ទម្លាក់​គ្រាប់បែក​កម្ទេច​ពួក​ជ្រុលនិយម​ដែលរ​ត់ទៅ​ជាមួយ​ចំណាប់ខ្មាំង​

ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា លោក​បាន​បញ្ជា​ឱ្យ​ទាហាន​ thumbnail 1 summary

ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​តឺ​តេ បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា លោក​បាន​បញ្ជា​ឱ្យ​ទាហាន​



ទម្លាក់​គ្រាប់បែក​លើ​ក្រុម​ជ្រុលនិយម ដែល​រត់គេចខ្លួន​ជាមួយ​ចំណាប់ខ្មាំង ក្នុង​កិច្ចប្រឹងប្រែង​បញ្ឈប់​រលក​នៃ​ការចាប់​ជំរិត​នៅ​សមុទ្រ ដោយ​ហៅ​ការបាត់​បង់ជីវិត​ជន​ស៊ីវិល (​ចំណាប់ខ្មាំង​) ក្នុងការ​ទម្លាក់​គ្រាប់បែក​នេះ​ថា "​ការខូចខាត​វត្ថុ​បញ្ចាំ​"​។​
​    ​ឌូ​តឺ​តេ​មុននេះ​បាន​និយាយថា លោក​បាន​ប្រាប់​សម​ភាគី​ម៉ាឡេស៊ី​និង​ឥណ្ឌូនេស៊ី​ថា កងកម្លាំង​ហ្វីលីពីន​អាច​ទម្លាក់​គ្រាប់បែក​កម្ទេច​ក្រុម​សកម្មប្រយុទ្ធ​ដែល​ចាប់ពង្រត់​នា​វឹក​ក្នុង​ដែនទឹក ដែល​ប្រទេស​ទាំងបី​គ្របដណ្តប់​លើ រួច​នាំមក​ហ្វីលីពីន​ខាងត្បូង​នោះ​។ លោក​និយាយ​កាលពី​យប់​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា លោក​បាន​បោះ​ដាវអាជ្ញា​សឹក​ឱ្យ​កងកម្លាំង​ហ្វីលីពីន​ធ្វើ​បែបនេះហើយ​ដើម្បី​បញ្ចប់​ករណី​ចាប់ពង្រត់ និង​ជំរិត​ទារប្រាក់​តាម​សមុទ្រ​។​

លោក​បាន​ណែនាំ​ឱ្យ​កងទ័ពជើងទឹក និង ឆ្មាំ​សមុទ្រ​ថា "​បើ​មាន​ពួក​ចាប់ជំរិត ហើយ​ពួកវា​ព្យាយាម​រត់គេច ទម្លាក់​គ្រាប់បែក​កម្ទេចចោល​ទាំងអស់​ទៅ​"​។
​    ​លោក​និយាយ​ទៅកាន់​ក្រុម​ធុរកិច្ច​ជន​ក្នុង​ទីក្រុង Davao ថា "​ពួក​ទាហាន​សួរ​ខ្ញុំ​ថា ចុះ​ចំណាប់ខ្មាំង​? សុំទោស ពួកគេ​ជាវ​ត្ថុ​បញ្ចាំ​ដែល​ខូច​ទៅហើយ​"​។​
​    ​លោក​និយាយថា វិធីសាស្ត្រ​បែបនេះ​នឹង​ជំរុញ​រដ្ឋាភិបាល​ងាយ​ដោះស្រាយ​បញ្ចប់​ករណី​ជន​សកម្មប្រយុទ្ធ​ដែល​ស្វែងរក​ប្រាក់​ជា​ថ្នូរ​។
​    ​លោក​ឌូ​តឺ​តេ​និយាយថា "​ពួក​ឯង​មិនអាច​ទទួលបាន​ប្រាក់​ពី​អំពើ​ខុសឆ្គង​ទេ ខ្ញុំ​នឹង​ឱ្យគេ​ទម្លាក់​គ្រាប់បែក​កម្ទេច​ពួក​ឯង​ចោល​"​។
​    ​ចុះ​អនុ​សាស្ត្រ​ទៅកាន់​ជនរងគ្រោះ​? លោក​និយាយថា "​ដូច្នេះ កុំ​ធ្វើឱ្យ​ពួកវា​ចាប់ជំរិត​បាន​ទៅ​គឺ​ចប់​"៕

ប្រភព៖ http://khmeread.com


loading...