Wednesday, January 4, 2017

គង់ សុជាតិ បង្កើតបានកូនស្រីមួយធ្វើអោយ ជា វិបុល ញញឹមឥតឈប់

នៅថ្ងៃនេះដែរ កូនជាទីស្រលាញ់របស់ពិធីការិនីដ៏ល្បីល្បាញអ្នកនាង គង់ សុជាតិ ដែលខំរង់ចាំ thumbnail 1 summary

នៅថ្ងៃនេះដែរ កូនជាទីស្រលាញ់របស់ពិធីការិនីដ៏ល្បីល្បាញអ្នកនាង គង់ សុជាតិ ដែលខំរង់ចាំ



អស់រយៈពេល៩ខែ១០ថ្ងៃពេលនេះបានសម្រាលចេញមកមើលមុខអ្នកម៉ាក់លោកប៉ាហើយ ដោយកូនស្រីរបស់តារាល្បី២ដួងនេះមានឈ្មោះថា ដូរី ។ បើតាមការអោយដឹងនៅលើ បណ្តាញ Instagram បានអោយដឹងថា អ្នកនាង គង់ សុជាតិ បានសម្រាលនៅគ្លីនិកឯកជនមួយនៅប្រទេសកម្ពុជា ដោយមិនទៅសម្រាលនៅបរទេសឡើយ។


ពិធីការិនីដ៏ឆ្នើមរូបនេះ បានសម្រាលកូនដោយសុវត្ថិភាព នៅឯមន្ទីរពេទ្យកំពូលពេជ្រ កាលពីវេលាម៉ោង ១១ និង ២៥នាទីព្រឹក នៅថ្ងៃនេះតែម្តង។នៅក្នុងនោះដែរ ក្រុមគ្រួសារ និងស្វាមីជាទីស្រលាញ់របស់នាង លោក ជាវិបុល បាននៅមើលថែរូបនាង អស់ពីកម្លាំងកាយចិត្ត ពេលភរិយាដល់ថ្ងៃសម្រាលកូនយ៉ាងដូច្នេះ ជាមួយនឹងទឹកមុខភ័យផង និងសប្បាយចិត្តផងហើយយើងឃើញមានបងប្អូនរបស់អ្នកទាំងពីរមកអបអរផងដែរ។ ចុះចំណែកប្រិយមិត្ត មានអ្វីជូនពរ ទៅកាន់អ្នកម្តាយរូបនេះដែរទេ?

ប្រភព៖ http://komsan.khmer-note.com/


loading...