Monday, January 9, 2017

ឃាតករដែលអារកសម្លាប់មនុស្សក្នុងរាត្រីឆ្លងឆ្នាំត្រូវតុលាការសម្រេចអោយជាប់ពន្ធនាគារមួយជីវិត

ក្រោយពីបានធ្វើការសាកសួរនិងបានបញ្ជូនសំណុំរឿងទៅតុលាការរួចមកចំពោះករណីឃាតកម្មដែល thumbnail 1 summary
ក្រោយពីបានធ្វើការសាកសួរនិងបានបញ្ជូនសំណុំរឿងទៅតុលាការរួចមកចំពោះករណីឃាតកម្មដែល

គិតទុកជាមុននេះតុលាការសម្រេចអោយឃាតករដៃដល់ឈ្មោះជា សុជៀន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត។


គួរបញ្ជាក់ផងដែលថាករណីឃាតកម្មនេះដែលបានកើតឡើងកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ដែលជនល្មើសមានឈ្មោះជា សុជៀន អាយុ២៤ឆ្នាំបានដាក់ថ្នាំសណ្តំជនរងគ្រោះ៣នាក់ជាបុគ្គលិកក្រុមហ៊ុនបំប៉នអាហារថៃ រួចបានធ្វើសកម្មភាពចូលអារក និងកាប់សម្លាប់ដល់ក្នុងបន្ទប់ជួលស្ថិតនៅក្នុងបន្ទប់ជួល ក្រុមទី៦ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ បណ្តាលឱ្យស្លាប់បុរស២នាក់ក្នុងថ្លុកឈាម និងរបួសធ្ងន់ស្ត្រីម្នាក់បញ្ជូនទៅមន្ទីរពេទ្យខេត្តសៀមរាប។



សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យនេះត្រូវបានឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី៤ មករា នៅស្រុកជីក្រែង ខេត្តសៀមរាប ខណៈកំពុងធ្វើដំណើរឆ្លងកាត់តាមផ្លូវជាតិលេខ៦ ប្រុងគេចខ្លួនចេញពីខេត្តសៀមរាបទៅរកកន្លែងលាក់ខ្លូនថ្មី។ក្រោយពីបានឃាត់ខ្លួនជនសង្ស័យបានសារភាពថាពិតជាបានសម្លាប់ជនរងគ្រោះទាំង៣ពិតមែន ដោយសារតែរឿងគំនុំ៕
ប្រភព៖ khmer-note.com/


loading...