Friday, January 6, 2017

មន្ត្រីនគរបាលម្នាក់ចេញពីផឹកសុីជិះម៉ូតូទប់ចង្កូតលែងជាប់ដួលរងរបួសសន្លប់នៅនឹងកន្លែង

ភ្នំពេញ:មន្ត្រីនគរបាលម្នាក់ស្រវឹងស្រាខ្លាំងគ្រប់គ្រងស្មារតីលែងបានដួលម៉ូតូដួលរងរបួសនេះបាន thumbnail 1 summary

ភ្នំពេញ:មន្ត្រីនគរបាលម្នាក់ស្រវឹងស្រាខ្លាំងគ្រប់គ្រងស្មារតីលែងបានដួលម៉ូតូដួលរងរបួសនេះបាន

បង្កការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៧ជិតរោងចក្រគួងហុង ផ្លូវព្រះមុនីវង្ស សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

តាមប្រភពនៅកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេឃើញជនរងគ្រោះឈ្មោះយ៉ា វណ្ណី ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរមន្ត្រីនគរបាល រស់នៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ បានជិះម៉ូតូម៉ាកស្មាសវី ពណ៍ខ្មៅ មានស្លាកលេខ ភ្នំពេញ 1CM-3419 មិនដឹងចេញពីផឹកសុីនៅកន្លែងណាទេបានធ្វើដំណើតតាមផ្លូវទិសដៅពីជើងទៅត្បងក្នុងសភាពស្រវឹងខ្លាំងគ្រប់គ្រងស្មារតីលែងបានថែមទាំងជិះម៉ូតូក្នុងល្បឿនយ៉ាងលឿនផងនោះទប់ចង្កូតលែងជាប់ក៍បណ្តាលអោយដួលរងរបួស រួចក៍សន្លប់នៅនឹងកន្លែងតែម្តង។


ក្រោយពេលកើតហេតុត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកវត្ថុតាងត្រូបានសមត្ថកិច្ចយកទៅរក្សាទុកដើម្បិរង់ចាំការដោះស្រាយតាមនីតិវិធី៕

ប្រភព៖ khmer-note.com


loading...