Monday, January 16, 2017

សង្ស័យតៃកុងស្រវឹងទាំងថ្ងៃ បើករថយន្តបុករបាំងថ្មពុះចែកផ្លូវ

រាជធានីភ្នំពេញ៖ របាំងថ្មពុះចែកផ្លូវ២កង់ត្រូវបានរថយន្តស៊េរីទំនើបមួយគ្រឿងបើកបុកទាំងថ្ងៃ   thumbnail 1 summary

រាជធានីភ្នំពេញ៖ របាំងថ្មពុះចែកផ្លូវ២កង់ត្រូវបានរថយន្តស៊េរីទំនើបមួយគ្រឿងបើកបុកទាំងថ្ងៃ 



បណ្តាលឲ្យប៊ើងចេញពីមកផ្លូវម្ខាងទៀត។ ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង១២ និង៥០នាទីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅទុកមុខក្លិបម៉ាស្សាគីរីរម្យ តាមបណ្តោយផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក VIGO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2X-7275 បើកបរដោយបុរសម្នាក់សង្ស័យស្រវឹង ធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហុនពីលិចទៅកើត លុះមកដល់ចំណុតកើតហេតុក៏បានរេចង្កូតបុករបាំងថ្មពុះចែកផ្លូវ បណ្តាលឲ្យប៊ើងទៅផ្លូវម្ខាងទៀតអស់២កង់។ ក្រោយបង្កគ្រោះថ្នាក់ អ្នកបើករថយន្តនោះបានព្យាយាមបើករត់គេច តែត្រូវបានសមត្ថកិច្ចឃាត់ខ្លួនទាន់។
បច្ចុប្បន្នសមត្ថកិច្ចបានធ្វើការវាស់វែង និងយករថយន្តនោះទៅរក្សាទុក ដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕
ប្រភព៖ khmer-note.com


loading...