Monday, January 9, 2017

នាយចឹម បង្ហោះសារប៉ុន្មានម៉ាត់ក្រោយគេបង្ហោះថានាយស្លាប់ដោយសារក្រឡាប់រថយន្ត

តារាកំប្លែងវ័យក្មេងប្រចាំស្ថានីយទូរទស្សន៍ CTN បានធ្វើការបង្ហោះសារប៉ុន្មានម៉ាត់ក្រោយពេលដែល thumbnail 1 summary

តារាកំប្លែងវ័យក្មេងប្រចាំស្ថានីយទូរទស្សន៍ CTN បានធ្វើការបង្ហោះសារប៉ុន្មានម៉ាត់ក្រោយពេលដែល

មានយុវជនម្នាក់យករូបរបស់នាយទៅធ្វើការបង្ហោះចែកចាយព្រោងព្រៀតពេញ បណ្តាញសង្គម Facebook ថានាយចឹងបានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ដោយសារតែក្រឡាប់រថយន្ត ហើយត្រូវបានប្រជាជនយកសពមកដំកល់ដើម្បីរងចាំសាច់ញាតិបងប្អូនមកទទួល។



ក្នុងនោះនាយចឹម ក៍បានបង្ហាញពីកំហឹងរបស់ខ្លួននៅលើ Facebook ថា៖ “ខ្ញុំចង់និយាយថានៅមានប៉ុន្មានអ្នកទៀតម៉ាកចឹងៗដែរចូលចិត្តយកជីវិតគេមកលេងសើចចឹង ឈប់បានឈប់ទៅ” តារាកំប្លែងរូបនេះបានបន្តទៀតថា “ខ្ញុំមិនដែរធ្វើអ្វីដែរប៉ះពាល់ដល់អ្នកទេ ចុះហេតុអ្វីអ្នកយកជីវិតខ្ញុំមកលេងសើចចឹង”។ គួររំលឹកផងដែរ ចំពោះព័ត៌មានដែលយុវជនម្នាក់បង្ហោះថា នាយចឹម ត្រូវបានស្លាប់នោះ មិនមែនជាការពិតឡើយ សូមបងប្អូនមេត្តាជ្រាបជាព័ត៌មាន៕

ប្រភព៖ http://komsan.khmer-note.com/


loading...