Monday, January 16, 2017

រថយន្ត​ធំ​បើក​បុក​និង​កិន​ស្លាប់​ម្នាក់​របួស​ម្នា​ក់នៅ​ព្រៃនប់​

 ព្រះសីហនុ ៖ បុរស​អ្នក​បើកបរ​ម៉ូតូ​ម្នាក់​បាន​ស្លាប់ និង​ម្នាក់ទៀត​រួម​ដំណើ​រ​ពីក្រោយ​បាន​រងរបួស thumbnail 1 summary

 ព្រះសីហនុ ៖ បុរស​អ្នក​បើកបរ​ម៉ូតូ​ម្នាក់​បាន​ស្លាប់ និង​ម្នាក់ទៀត​រួម​ដំណើ​រ​ពីក្រោយ​បាន​រងរបួស



ដោយ​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ធុន​ធំ​បើក​បុក​ម៉ូតូ នៅ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែ​ត្រ​លេខ​ 162.163​ ម្តុំ​ភូមិ​តា​នៃឃុំ​ជើងគោ ស្រុកព្រៃនប់ ខេត្ត​ព្រះសីហនុ​ កាលពី​ម៉ោង​ជិត​៩​យប់​ថ្ងៃទី​១៤​ មករា ​២០១៧ ក្នុងទិសដៅ​ស្របគ្នា​ព្រះសីហនុ​-​ភ្នំពេញ​។​

    សមត្ថកិច្ច​និយាយថា ជនរងគ្រោះ​ដែល​ស្លាប់​ឈ្មោះ ​សេម ខេមរា ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំ មុខ​របរ​កម្ម​ករោង​ចក្រ​កាត់ដេរ​មាន​ទីលំនៅ ភូមិ​ចាំ​ស្រី ឃុំកំពង់​សិលា ស្រុក​កំពង់​សិលា និង​អ្នករួមដំណើរ​ជាមួយ​ដែល​រងរបួស​ឈ្មោះ នី សុភ័ស្ភ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​កាត់ដេរ មាន​ទីលំនៅ ភូមិ​ថ្មី ឃុំ​កំពង់​សិលា ស្រុក​កំពង់​សិលា​។​

    ក្រោយ​កើត​ហេតុ​សមត្ថកិច្ច​បន្ត​ស្រាវជ្រាវ​រក​រថយន្ត​ធំ​មិន​ស្គាល់​អត្តសញ្ញាណ​បើ​ក​រត់​បាត់ ដែល​បាន​បើក​បុក​។ ​សាកសព​ត្រូវបាន​ក្រុមគ្រួសារ​ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រ​ណៃ​ណី​។​ ចំណែ​ក​ម៉ូតូ​ជនរងគ្រោះ​ម៉ាកវ៉េវ​ពណ៌​ក្រហម​ គ្មាន​ស្លាក​លេខ​ ត្រូវបាន​ប៉ូលិស​ស្រុក​ព្រៃនប់​យកទៅ​រក្សារ​ទុក​រង់ចាំ​ធ្វើការ​ដោះស្រាយ​បន្ត៕

ប្រភព៖ http://khmeread.com


loading...