Monday, January 2, 2017

ថ្នាំ​សណ្ដំ​ថ្មី ស្រី​ៗ​ត្រូវ​ប្រយ័ត្ន​ពេល​ចូល​ទៅ​កម្សាន្ត​ក្នុង​ក្លឹប​នានា

វិបសាយ healthylifebyte បាន​បង្ហាញ​ប្រភេទ​ថ្នាំ​ថ្មី​មួយ​ប្រភេទ ​ដែល​កំពុង​តែ​មាន​ភាព​ល្បីល្បាញ​ខ្លាំង​មែន​ទែន ​នៅ​តាម​ក្លឹប​នានា ដោយ​គ្រា... thumbnail 1 summary

វិបសាយ healthylifebyte បាន​បង្ហាញ​ប្រភេទ​ថ្នាំ​ថ្មី​មួយ​ប្រភេទ ​ដែល​កំពុង​តែ​មាន​ភាព​ល្បីល្បាញ​ខ្លាំង​មែន​ទែន ​នៅ​តាម​ក្លឹប​នានា ដោយ​គ្រាន់​តែ​ដាក់​ក្នុង​ទឹក​ស្រា​បន្តិច ​អាច​ធ្វើ​ឱ្យ​មនុស្ស​ម្នាក់​នោះ​ធ្វើ​អ្វី​ដោយ​មិន​ដឹង​ខ្លួន។


“Easy Viola” ​ជា​ថ្នាំ​ដែល​ប្រុស​ៗ​ខិល​ខូច​តែង​ប្រើ​សម្រាប់​ដាក់​នារី ​តាម​ក្លឹប​នានា ​ដើម្បី​យក​ទៅ​រំលោភ​ឬ​ចង់​បាន​អ្វី​ផ្សេង។ ថ្នាំ​មួយ​ប្រភេទ​នេះ​ដែរ គ្មាន​ក្លិន ឬ​រសជាតិ​អ្វី​នោះ​ទេ ​ដោយ​វា​គ្រាន់​តែ​ដាក់​ទៅ​ភ្លាម​រលាយ​បាត់​តែ​ម្ដង។ Easy Viola ​ត្រូវ​បាន​គេ​ឱ្យ​ឈ្មោះ​ច្រើន​ដូចជា party drug” ឬ​ “Rape dating” ​ជា​ដើម ​ហើយ​វា​ជា​ប្រភេទ​ថ្នាំ​ញៀន​ Gamma- hydroxybutyrate (GHB) ​ដែល​អាច​ធ្វើ​ឱ្យ​មនុស្ស​មិន​អាច​បញ្ជា​លើ​ខ្លួន​ឯង​បាន។
ដូច្នេះ​ហើយ ​សូម​នារី​ៗ​ទាំង​អស់​ដែល​ចូល​ចិត្ត​ដើរ​លេង​យប់​ប្រយ័ត្ន​ឱ្យ​បាន​មែនទែន ​ចំពោះ​រឿង​នេះ ​ព្រោះ​ថ្នាំ​ប្រភេទ​នេះ​ពិត​ជា​មាន​ឥទ្ធិពល​មែនទែន ​ក្នុង​ការ​ធ្វើ​បាប​នារី​ៗ៕

ប្រភព៖ http://kanha.sabay.com.kh/


loading...