Friday, January 13, 2017

ចន ច័ន្ទលក្ខិណា ឱបរឹត «សត្វពស់» យ៉ាងធំ មើលហើយញាក់សាច់!

​តារា​សម្តែង និង បង្ហាញ​ម៉ូដ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​បង្ហោះ​រូបថត​ចំនួន ២  thumbnail 1 summary

​តារា​សម្តែង និង បង្ហាញ​ម៉ូដ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​បង្ហោះ​រូបថត​ចំនួន ២ 



សន្លឹក ដែល​អ្នកនាង​បាន ​ថត​ជាមួយ​ពស់ថ្លាន់ ​ពណ៌​លឿង​យ៉ាង​ធំ​មួយ​ក្បាល​ នៅក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ​របស់​នាង​ដោយ​ទទួលបាន​នូវ​ ការកោតសរសើរ​ថា អ្នកនាង​ពិតជា​ក្លាហាន​មែន ព្រោះ​មិនមាន​ការភ័យ ខ្លាច​ចំពោះ​សត្វ​ពស់​ដ៏​ធំ និង ធាត់​ទ្រលុកទ្រលន់​នេះ​ទេ ។ 



អ្នកនាង ច​ន ច័ន្ទ​លក្ខិណា បាន​បង្ហោះ​រូបថត​នេះហើយ​ថែមទាំង​សរសេរ​សារ​យ៉ាងខ្លី​ថា «​អូន ជា​បី​សាច​ពស់​លឿង​» ។តាមរយៈ​រូបថត​ចំនួន ២ សន្លឹក​ដែល​បាន​យក​សត្វ​ពស់​យ៉ាង​ធំ​ដាក់​ពីលើខ្លូន​ប្រាណ​នេះដែរ​គឺ​បានបង្ហាញ​ឱ្យឃើញថា​តារា​សម្តែង និង បង្ហាញ​ម៉ូដ​ស្រី​រូបនេះ​មើល ទៅ​ហាក់ដូចជា​សិច​ស៊ី និង ព្រឺព្រួច​ខ្លាំងណាស់​ជាមួយនិង ​ការ​ទឹក​បញ្ចេញ​ទឹកមុខ​បែបយ៉ាង​មាំ ។ 





​ទោះជា​យ៉ាងណាក៏ដោយ ការថត​ជាមួយ​សត្វ​ពស់​ដែល​ធំ​បែបនេះ គឺ​មិនមែនជា​លើកទីមួយ សម្រាប់​តារា​សម្តែង​ស្រី​រូបនេះ​នោះទេ គឺ​កាលពី​កន្លងមក​អ្នកនាង​ធ្លាប់​ថត​ជាមួយ​ពស់ថ្លាន់​ធំ​ជាង នេះ​ទៅទៀត​នៅក្នុង​ការសម្តែង​រឿង «​ចៅ​ពស់​កេងកង​» ៕

ប្រភព៖ khmerfresh.net


loading...