Monday, January 16, 2017

បើករថយន្តលឿនដូចហោះ បុកចូលផ្ទះប្រជាពលរដ្ឋទាំងយប់

ខេត្តកណ្តាល៖ រថយន្តឡិចស៊ីសមួយគ្រឿងបានបើកយ៉ាងលឿន ហើយក៏បានជ្រុលចង្កូតបុកចូលផ្ទះ thumbnail 1 summary
ខេត្តកណ្តាល៖ រថយន្តឡិចស៊ីសមួយគ្រឿងបានបើកយ៉ាងលឿន ហើយក៏បានជ្រុលចង្កូតបុកចូលផ្ទះ

ប្រជាពលរដ្ឋ តែសំណាងល្អមិនបង្កគ្រោះថ្នាក់ដល់អាយុជីវិតនរណាម្នាក់ឡើយ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចខាងលិចសាលាខេត្តកណ្តាលលើផ្លូវជាតិលេខ២ ភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។


ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកឡិចស៊ីស RX300 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2K-4625 អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ បានធ្វើដំណើរក្នុងទិសដៅពីជើងមកត្បូងយ៉ាងលឿនដូចហោះ លុះមកដល់ចំណុចកើតហេតុក៏បានជ្រុលចង្កូតបុកបង្គោលភ្លើង០២ដើម និងបុកបង្គោលស្លាកយីហោ ង៉ូវ ងួនហេងចំនួន០១ស្លាក និងរានដាក់តាំងឥដ្ឋការ៉ូចំនួន០១ ហើយរថយន្តមិនទាន់អស់ល្បឿនក៍បានជ្រុលទៅបុកផ្ទះរបស់ប្រជាពលរដ្ឋ បណ្តាលឲ្យម្ចាស់ផ្ទះរងរបួសស្រាលត្រូវបានបងប្អូនដឹកទៅមន្ទីរពេទ្យដោយខ្លួនឯង។


ក្រោយកើតហេតុម្ចាស់រថយន្តបានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ហើយសមត្ថកិច្ចបានចុះមកធ្វើការវាស់វែង និងយករថយន្តទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

ប្រភព៖ khmer-note.com


loading...