Wednesday, January 4, 2017

ជនជាតិវៀតណាមម្នាក់ជិះទូកលឿនពេកទៅបុកនឹងទូកសហគមន៍បណ្តាលអោយក្រឡាប់លង់ទឹកស្លាប់

ខេត្តកណ្ដាល: ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកដ៍កម្រនេះបានកើតឡើងកាលពីវេលាម៉ោង១យប់ thumbnail 1 summary
ខេត្តកណ្ដាល: ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹកដ៍កម្រនេះបានកើតឡើងកាលពីវេលាម៉ោង១យប់

រំលងអាធ្រាតឈានចូលថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧នេះនៅចំណុចចុងព្រែកតាសោម(ស្ពានលេខ៣៦)ភូមិរាំងជួរ ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល។

សមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះឈ្មោះយ៉ យាំុងសាវ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិវៀតណាមរស់នៅភូមិខ្នារតាំងយូ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្ដាល បានបើកយ៉ាងលឿនក្នុងទិសដៅពីលិចមកកើតដល់ចំណុច កន្លែងកើតហេតុក៍បានបុកបញ្ឆិតគ្នាជាមួយនឹងទូកសហគមន៍ហើយក៏បណ្តាលឲ្យលិចក្រឡាប់ទូករបស់ជនរងគ្រោះ បណ្តាលឲ្យលង់ទឹកស្លាប់។

ក្រោយពេលកើតហេតុសមត្ថកិច្ចនិងកម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការពិនិត្យនិងរើបអូសវត្ថុតាងដើម្បីចាត់ការតាមនីតិវិធី ចំណែកសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖ khmer-note.com


loading...