Monday, January 9, 2017

រថភ្លើងដឹកអ្នកដំណើរបុកជាមួយរថភ្លើងដឹកប្រេងទាំងព្រឹកព្រលឹម សំណាងពុំមានអ្នករងគ្រោះថ្នាក់ដល់អាយុជីវិត

ខេត្តព្រះសីហនុ: ករណីដែលបង្កការភ្ញាក់ផ្អើលទាំងព្រឹកនេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹកនាថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧ នៅចំណុចក្បែរស្ថានីយ៍ចំណតវា... thumbnail 1 summary

ខេត្តព្រះសីហនុ: ករណីដែលបង្កការភ្ញាក់ផ្អើលទាំងព្រឹកនេះបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹកនាថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧ នៅចំណុចក្បែរស្ថានីយ៍ចំណតវាលរេញក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានអោយដឹងថារថភ្លើងដែលបានបុកគ្នានេះបានធ្វើដំណើរស្របទិសគ្នាពីកំពង់សោមទៅកាន់ទីក្រុងភ្នំពេញ លុះពេលរថភ្លើងដឹកប្រេងបានឈប់នៅចំនុចកន្លែងកើតហេតុរថភ្លើងដឹកអ្នកដំណើរសង្ស័យហ្វ្រាំងមិនសុីបានបុកពីក្រោយ។


ក្នុងហេតុការណ៍នេះផងដែរបណ្តាលអោយស្រ្តីម្នាក់រងរបួសត្រង់ចិញ្ចើមបន្តិចនិងមិនមាននរណាម្នាក់គ្រោះថ្នាក់ធ្ងន់ធ្ងរដល់អាយុជីវិតនោះឡើយ៕

ប្រភព៖ khmer-note.com/


loading...