Wednesday, January 4, 2017

ខំលាក់នៅក្នុងគូថហើយនៅសមត្ថកិច្ចដឹងទៀត

ខេត្តកណ្តាល៖ បុរសម្នាក់ជាមុខសញ្ញាជួញដូរគ្រឿងញៀនត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន រួមទាំង thumbnail 1 summary

ខេត្តកណ្តាល៖ បុរសម្នាក់ជាមុខសញ្ញាជួញដូរគ្រឿងញៀនត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន រួមទាំង

វត្ថុតាងគ្រឿងញៀន០១កញ្ចប់ធំ ដែលបានលាក់ក្នុងគូថ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចកំពង់ដរកោះរះ ភូមិ កោះរះលើ ឃុំ កោះរះ ស្រុកល្វាឯម ខេត្តកណ្តាល។

ជនសង្ស័យមានឈ្មោះ ឌី សុភ័ក្ត្រ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅសព្វថ្ងៃ ភូមិចិន ឃុំបាក់ដាវ ស្រុក ខ្សាច់កណ្តាល ខេត្តកណ្តាល។ វត្ថុតាងដែលសមត្ថកិច្ចចាប់យករួមមាន ម្សៅក្រាមសថ្លា០១កញ្ចប់ធំ បារីហ្វីនមួយកញ្ចប់ចំនួន១០ដើម ដែកកេះចំនួន០១ លុយចំនួន៥០០រៀល និងទូរស័ព្ទចំនួន០១គ្រឿង។


សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃកើតហេតុកម្លាំងជំនាញបានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍កោះរះ និងប៉ុស្តិ៍ ពាមឧកញ៉ាអុងដោយកំណត់បានមុខសញ្ញាជួញដូរសារធាតុញៀនបានដាក់កម្លាំងត្រួតពិនិត្យនៅចំណុចកំពង់ដរកោះរះ បានឃើញមុខសញ្ញាសមត្ថកិច្ចក៏បានឃាត់យកមកឆែកឆេរនៅអធិការដ្ឋានរកឃើញសារធាតុញៀន០១កញ្ចប់ធំ លាក់ក្នុងគូទ ហើយក៏បានឃាត់ខ្លួនបន្តចាត់ការតាមនីតិវិធី៕

ប្រភព៖ khmer-note.com


loading...