Friday, January 13, 2017

ជាងកាត់សក់ថ្មី រូបក៏ស៊ិចស៊ី កាត់សក់ក៏ពូកែ បើកហាងភ្លាម ល្បីភ្លែត ភ្ញៀវចូលពេញៗហាង!

ថៃ៖ កាលពីថ្ងៃទី១០មករាកន្លងទៅ មានអ្នកលេងបណ្តាញសង្គមអនឡាញជាច្រើននាក់បានរំជើបរំជួលយ៉ាងខ្លាំង ដោយសារតែស្រីស្អាតជាងកាត់សក់ម្នាក់ ដែលមានសម្រស់ស... thumbnail 1 summary

ថៃ៖ កាលពីថ្ងៃទី១០មករាកន្លងទៅ មានអ្នកលេងបណ្តាញសង្គមអនឡាញជាច្រើននាក់បានរំជើបរំជួលយ៉ាងខ្លាំង ដោយសារតែស្រីស្អាតជាងកាត់សក់ម្នាក់ ដែលមានសម្រស់ស្រស់ផូរផង់ ទាំងរូបរាង មុខមាត់ក៏ស្រស់ស្អាតដូចជាតួកុន និងមានភាពស៊ិចស៊ីគួរឱ្យចាប់អារម្មណ៍ ថែមទាំងពូកែកាត់សក់ យ៉ាងស្ទាត់ជំនាញទៀតផង។ 

តាមប្រភពបានប្រាប់ថា ហាងកាត់សក់របស់នាងទើបតែបើកថ្មីទេ កាលពីថ្ងៃទី៩ ខែមករា ២០១៧ នេះប៉ុណ្ណោះ ដែលមានឈ្មោះថា Barber & salon ដែលមានទីតាំងនៅខេត្តរ៉ាក់យ៉ង (Rayong)។ 










អាចនិយាយបានថា គ្រាន់តែបើកភ្លាម គឺហាងរបស់នាងល្បីភ្លែតតែម្តង ព្រោះតាំងពីបើកហាងមក ម្ចាស់ហាងក៏ស្ទើរតែគ្មានពេលសម្រាកសោះ គេឃើញមានអតិថិជនមកគាំទ្រភ្លូកទឹកភ្លូកដី ទាំងចាស់ទាំងក្មេង។ 

ពិសេសគឺពួកកម្លោះៗតែម្តង មិនដឹងជាជ្រើមមកពីណាខ្លះទេ ឈរបន្តកន្ទុយគ្នាជាជួរៗនៅមុខហាង មានទាំងអ្នកដែលត្រូវមកកាត់សក់ពិតប្រាកដ និងអ្នកមកឈរចាំលួចមើលសម្រស់ ជាងកាត់សក់ថ្មីដ៏ស្រស់ស្អាតម្នាក់នេះ។ 


រហូតដល់ម្ចាស់ខ្លួនចេញមកធ្វើការសំណូមពរ នៅលើគណនីហ្វេសប៊ុករបស់នាង ដែលមានឈ្មោះថា Nitchamon Jirapatchanon ផងដែរ។ ជាងកាត់សក់ថ្មីរូបស្អាតបានផុសដូច្នេះថា៖ «សូមចូលរួមសហការផង សម្រាប់ប្រុសៗដែលមិនបានមក កាត់សក់ពិតប្រាកដ ក៏ដូចជាសុំការចូលរួមសហការពីបណ្តាអ្នកដែលអង្គុយមើលទាំងអស់ផងដែរ ព្រោះកន្លែងនៅក្នុងហាងរបស់ខ្ញុំមានតែកៅអីអង្គុយតូចៗ សម្រាប់ទទួលតែអ្នកដែលមកកាត់សក់ប៉ុណ្ណោះ គ្មានកៅអីសល់សម្រាប់អ្នកអង្គុយមើលទេ»៕

ប្រភព៖ khmerfresh.net


loading...