Wednesday, January 4, 2017

បុរសម្នាក់នេះអាចជាខ្មាំងកាំភ្លើង ដែលបាញ់ប្រហារថ្ងៃឆ្លងឆ្នាំនៅតួកទី សម្លាប់មនុស្សជិត៥០នាក់ (មានវីដេអូ)

ខាងប៉ូលិសតួកគីបានបង្ហាញរូបថតភេវជនហើយ បន្ទាប់ពីមានការវាយប្រហារមួយ ដែលធ្វើឲ្យ thumbnail 1 summary

ខាងប៉ូលិសតួកគីបានបង្ហាញរូបថតភេវជនហើយ បន្ទាប់ពីមានការវាយប្រហារមួយ ដែលធ្វើឲ្យ

មនុស្ស៤៩ស្លាប់ និងជាច្រើននាក់របួសកាលពីថៃទី០១ ខែមករា ឆ្នាំ ២០១៧ នេះ។ នៅក្នុងរូបនោះគេបានឃើញភេរវជនម្នាក់អង្គុយក្នុងក្លឹបមួយកន្លែងនៅតាមមាត់ទន្លេ Bosphorus ក្នុងទីក្រុងអ៊ីស្តង់ប៊ុល។ ខាងអាជ្ញាធរ ជឿជាក់ថា ភេរវជនមកពីប្រទេសអាស៊ីកណ្តាល ហើយគេក៏មានការពាក់ព័ន្ធជាមួយនឹងរដ្ឋឥស្លាមដែរ។



ហើយមន្ត្រីប៉ូលិសបានបញ្ជាក់ទៀតថា ភេរវជនរូបនេះអាចជាឃាតករតែមួយ ដែលបានបើកការវាយប្រហារនៅប្រលានយន្តហោះកាលពីមិថុនាឆ្នាំមុន ដែលកាលនោះមានមនុស្ស៤៥នាក់បានស្លាប់ និងរបួសជាច្រើនរយនាក់។ បន្ទាប់ពីមានការវាយប្រហាខាងលើខាងប៉ូលិសបានធ្វើការឃាត់ខ្លួនជនសង្ស័យ៨នាក់ តែពួកគេទាំងនោះមិនមែនជាឃាតករពិតប្រាកដនោះទេ។


ការស៊ើបអង្គេត និងការប្រុងប្រយ័ត្នត្រូវបានធ្វើឡើងភ្លាមបន្ទាប់ពីមានគ្រោះថ្នាក់នេះកើតឡើង។ ក្រុមអ្នកសិក្សាបញ្ហាសង្គមបានធ្វើការវិភាគថា ភេរវកម្មនេះទំនងជារៀប ចំឡើងជាការសងសឹងទៅនឹងក្រុមប៉ូលិសទួគីដែលជាប់ពាក់ព័ន្ធនៅក្នុងប្រទេសស៊ឺរី ហើយក្រុមស៊ើបអង្កេតបានដាក់សង្ស័យលើបុរសម្នាក់ ដែលទំនងជាខ្មាំងកាំភ្លើងក្នុងវាយប្រហារនោះ។ ពេលនេះកំពុងតែដុតដៃដុតជើងស៊ើបអង្កេតស្រាវជ្រាវស្វែងរកបុរសរូបនោះ៕


ប្រភព៖ khmer-note.com


loading...