Friday, January 13, 2017

សាំយ៉ុង​ដឹក​អ្នក​ដំណើរ បើក​មិន​ប្រយ័ត្ន ប្រហារ​ជីវិត​មនុស្ស៦នាក់​ ​ទាំង​ព្រឹក

ព្រៃវែង ៖ គ្រោះថ្នាក់​ចរាចរ​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ ​បណ្តាល​ឲ្យ​ជនរងគ្រោះ​ចំនួន៦នាក់​ស្លាប់​នៅ​នឹង​កន្លែង ​និង​រង​របួសធ្ងន់​ស្រាល​ចំនួន​... thumbnail 1 summary


ព្រៃវែង ៖ គ្រោះថ្នាក់​ចរាចរ​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ ​បណ្តាល​ឲ្យ​ជនរងគ្រោះ​ចំនួន៦នាក់​ស្លាប់​នៅ​នឹង​កន្លែង ​និង​រង​របួសធ្ងន់​ស្រាល​ចំនួន​៣នាក់​ ដោយសារតែ​រថយន្ត​សាំ​យ៉ុង​ដឹក​អ្នក​ដំណើរ​ បើក​វ៉ា​រថយន្ត​ធុន​ធំ​ម៉ាកហ៊ីយ៉ាន់ដាយ​ដឹកដំឡូង​ ហើយ​កៀរ​ ក៏​បណ្តាល​ឲ្យ​ក្រឡាប់​។ 

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ណ៍ខាង​លើនេះ ​បាន​កើត​ឡើង​កាលពី​ព្រឹក​ព្រលឹម​ ថ្ងៃទី​១៣ ខែ​មករា​ ឆ្នាំ​២០១៧ ​វេលា​ម៉ោង៧​និង៤៥​នាទី​ លើ​កំណាត់​ផ្លូវជាតិ​លេខ៨ ស្ថិត​ក្នុង​ភូមិ​ដំបូក​ធំ​ ឃុំ​ក​ញ្ចំ​ ស្រុក​ពារាំង ​ខេត្ត​ព្រៃវែង​។ 


​ពាក់ព័ន្ធ​នឹង​ករណី​ខាង​លើនេះដែរ ​លោក​ឧត្ដមសេនីយ៍​ទោ​ ស្រេង​ ជា​ ស្នងការ​នគរបាល​ខេត្ត​ព្រៃវែង​បាន​ឲ្យ​អ្នក​យក​ព័ត៌មាន​ដឹង​ថា ​ក្រោយពេល​កើត​ហេតុ​ លោក ​និង​ស្នងការ​រង​ទទួល​ផែន​ចរាចរណ៍​ បាន​ចុះ​ដល់​កន្លែង​កើត​ហេតុ​ផ្ទាល់ ​ហើយ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ នៅ​កន្លែង​កើត​ហេតុ​និយាយ​ថា​ នៅមុន​ពេល​កើត​ហេតុ​ ពួកគាត់​បាន ​ឃើញ​រថយន្ត​ម៉ាក​សាំ​យ៉ុង​ ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ ​កំពង់ចាម​2A.5970 បើកបរក្នុងទិសដៅ​ពី​លិច​ទៅ​កើត​ លុះ​មកដល់​ចំណុច​កើត​ហេតុ​ រថយន្ត​សាំ​យ៉ុង​បាន​បើក​វ៉ា​រថយន្ត​១​មួយគ្រឿង​ ម៉ាក​ហ៊ី​យ៉ាន់​ដាយ​ធុន​ធំ ​គ្មាន​ស្លាក​លេខ​ ដឹកស្រូវ​ពេញ​មិន​ផុត​ ក៏បាន​ខោក​នឹង​រថយន្ត​ហ៊ីយ៉ាន់​ ដាយ​ផ្នែក​ខាងឆ្វេង​ បណ្តាល​ឲ្យ​រថយន្ត​ សាំ​យ៉ុង​រេ​ចង្កូត​ក្រឡាប់​ និង​ធ្វើឲ្យ​​ជនរង​គ្រោះ​ចំនួន៦នាក់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង និង៣នាក់​ទៀត​រង​របួល​ស្រាល​។​ 



លោកស្នងការ​ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ជន​រងគ្រោះ​ដែល​ស្លាប់បាត់​បង់ជីវិត​ទាំង៥នាក់​ខាង​លើ ទី១.​ឈ្មោះ​ ពែ​ក ចាន់ថន​ ភេទ​ស្រី ​អា​យុ២៨​ឆ្នាំ ​រស់នៅ​ភូមិ​ឫស្សី​ទ្វា​ ឃុំ​ព្រៃ​ឃ្នេ​ស​ ស្រុក​មេសា ​ខេត្ត​ព្រៃ​វែង​។ ទី២.​ឈ្មោះ ​យ៉ា រឹក​ ភេទ​ស្រី​ អាយុ​២៥ឆ្នាំ រស់នៅ​ភូមិ​ស្លា​ភ្នំ​ ឃុំ​ត្រ​លូ​ង​ ស្រុក​មេ​មុត​ ខេត្ត​ត្បូងឃ្មុំ។ ទី​៣.​ឈ្មោះ ​សុក សៀក​គាង ​ភេទ​ស្រី ​អាយុ៤៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​កាំ​ភ្លើង​ ឃុំ​កំពង់​ព​ពឹ​ល ​ស្រុក​ពារាំង ​ខេត្ត​ព្រៃវែង​។ ទី៤.​ឈ្មោះ ​ចាន់ បញ្ញា​ ភេទ​ប្រុស ​អាយុ​៦ឆ្នាំ​ ​ទី​៥-មិនទាន់​ស្គាល់​អត្តសញ្ញាណ និងទី៦. ក៏អត់ទាន់ស្គាល់អត្តសញ្ញាណដែរ​។ ​ចំណែកឯ​អ្នក​រងរបួស​ទី ១.​ឈ្មោះ​ ចាន់ ស៊ីវ​មី ​ភេទ​ស្រី ​អាយុ​១២​ឆ្នាំ​។ ទី​២.​ឈ្មោះ​ ពែ​ក ស្រីមុំ​ ភេទ​ស្រី​អាយុ​២៥​ឆ្នាំ​ និង​ទី៣.​ឈ្មោះ ​ពៅ​ ចន្ថា ​ភេទ​ស្រី​ អាយុ​៣៥​ឆ្នាំ ​អ្នក​ទាំង​៣ ​រស់នៅ​ភូមិ​ឫស្សី​ទ្វា ​ឃុំ​ព្រៃ​ឃ្នេ​ស​ ស្រុក​មេសាង​។ 


​លោក​បាន​បន្តទៀតថា​ អ្នក​បើកបរ​រថយន្ត​សាំ​យ៉ុ​រងរបួស​បាក់ដៃ​ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន ​និង​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ចំណែកឯ​អ្នក​បើកបរ​រថយន្ត​ហ៊ីយ៉ាន់​ដាយ ​ក្រោយពេល​កើត​ហេតុ​បាន​រត់​គេចខ្លួនបាត់​។ 

​បច្ចុប្បន្ន​ រថយន្ត​ទាំងពីរ​ ត្រូវបាន​យកទៅ​រក្សាទុក​នៅ​ អធិការដ្ឋាន​នគរបាល​ស្រុក​ពារាំង រង់ចាំ​ដោះ​ស្រាយ​តាមច្បាប់​៕

ប្រភព៖ .khmerfresh.net


loading...