Friday, January 6, 2017

កម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធចែកចាយគ្រឿងញៀនខុសច្បាប់២ករណីផ្សេងគ្នា

ខេត្តព្រះសីហនុ: កាលពីយប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ សមត្ថកិច្ចខេត្តព្រះសីហនុបានចុះធ្វើការបង្ក្រាបករណីជួញដូរចែកចាយថ្នាំញៀនចំនួន២ករណីផ្សេងគ... thumbnail 1 summary

ខេត្តព្រះសីហនុ: កាលពីយប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៧ សមត្ថកិច្ចខេត្តព្រះសីហនុបានចុះធ្វើការបង្ក្រាបករណីជួញដូរចែកចាយថ្នាំញៀនចំនួន២ករណីផ្សេងគ្នា។

ករណីទី១នាវេលាម៉ោង៩យប់នៅក្នុងក្រុមទី៨ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបានជនសង្ស័យ០២នាក់ដែលពាក់ព័ន្ធករណីចែកចាយគ្រឿងញៀនខុសច្បាប់ ទី១ឈ្មោះសៀង ហេងហៅ ចាប មាស ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅក្រុមទី៨ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ និងឈ្មោះ ឆាយ បុិ ភេទប្រុស អាយុ៤៦ឆ្នាំមុខរបរ ម្ចាស់ហាង ខារ៉ាអូខេ រស់នៅក្រុមទី៨ ភូមិ៣ សង្កាត់លេខ៣ក្រុងព្រះសីហនុ។ ក្នុងការបង្ក្រាបនោះផងដែរសមត្ថកិច្ចបានរើបអូសវត្ថុតាងដូចជាម្សៅក្រាមពណ៌សថ្លា៣កូនកញ្ចប់ ទូរសព្ទ័២គ្រឿងនិងលុយខ្មែរចំនួន ១២០ ០០០រៀល។


ចំពោះករណីទី២វិញបានបង្រ្កាបនាវេលាម៉ោង១២យប់កណ្តាលអាធ្រាត្រនៅក្នុងក្រុមទី២០ ភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ និងឃាត់ខ្លួនជនសង្ស័យឈ្មោះញ៉ែម សុផល អាយុ២៩ឆ្នាំ មុខរបរកម្មករស្ងោរក្តាម រស់នៅម្តុំផ្សារមាន់ក្រុមទី៣២ ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងរើបអូសនូវវត្ថុតាងដូចជាម្សៅក្រាមពណ៌សថ្លា ១កញ្ចប់តូច។


ក្រោយពីបានធ្វើការបង្រ្កាបរួចមកសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យខាងលើធ្វើការសាកសួរនិងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕
ប្រភព៖ khmer-note.com


loading...