Wednesday, January 4, 2017

ក្រុមហ៊ុន ស្រាបៀរ លីអូ ប្រារព្វពិធីបរិច្ចាគក្រវិលកំប៉ុងដែលបានប្រមូលពីការបរិច្ចាគជូនដល់មូលនិធីជើងសិប្បនិម្មិត ដើម្បីផលិតជើងសិប្បនិម្មិតជូនជនពិការកម្ពុជា


មូលនិធិជើងសិប្បនិម្មិត របស់ម្ចាស់ក្សត្រីប្រទេសថៃ បានរៀបចំកម្មវិធីផលិតជើងសិប្បតិម្មិត ជូន 

ប្រជាពលរដ្ឋជាជនពិការក្រីក្រនៅកម្ពុជា តាមរយៈយុទ្ធនាការ “ចែករំលែកក្តីស្រឡាញ់ជាមួយក្រវិល កំប៉ុង របស់អ្នក” ចាប់ពីថ្ងៃទី២-៦ ខែមករា ឆ្នាំ២០១៧នៅមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (CMAC)។



លោក ហេង រតនា ប្រតិភូរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា បានឲ្យដឹងថា “អស់ជាង៣០ឆ្នាំមកហើយ ដែលប្រទេសកម្ពុជា ជួបបញ្ហាសង្រ្គោម ដោយបានបន្សល់ទុកនូវគ្រាប់មីន និងយុទ្ធភ័ណមិនទាន់ផ្ទុះ ជាច្រើននៅក្នុងទឹកដីប្រទេសកម្ពុជា។បច្ចុប្បន្នមានប្រជាជន ដែលរងគ្រោះ ក៏ដូចជា ពិការភាព ដោយសារគ្រាប់មីន មានជាង៦ម៉ឺន៧ពាន់នាក់ នៅទូទាំងប្រទេស “។



លោកបានបន្តថា នេះគឺជាលើកដំបូងដែល CMAC ទទួលបានការបំពេញបន្ថែមនូវការគាំទ្រ របស់ក្រុមហ៊ុន ស្រាបៀរលីអូ និង កម្មវិធីផលិតជើងសិប្បនិម្មិតរបស់ម្ចាស់ក្សត្រិយ៍ថៃ ដែលបានរៀបចំការពិនិត្យ និងផលិត ជើងជូនប្រជាពលរដ្ឋក្រីក្រមកពីតាមបណ្តាខេត្តនានាឲ្យពួកគាត់បានទទួលភាពរីករាយ ជាមួយនិងជីវភាពរស់នៅ ជួយដល់ដំណើការជីវិតទៅតាមគោលដំដៅ និងភាពសុខដុមក្នុងក្រុមគ្រួសារ ។
លោកថា ការផលិតជើងសិប្បនិម្មិតនេះ នឹងសាកល្បងជាមួយជនពិការក្រោមជង្គង់ និងលើជង្គង់ ប្រមាណជាង12០ នាក់ ដែលជាដំណាក់កាលដំបូង និងជាយុទ្ធនាការផ្តល់ក្តីស្រឡាញ់ដល់ជនពិការកម្ពុជា។ សម្រាប់ជំហានទីមួយ ដែលធ្វើនៅមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជានេះ លោកនឹងស្នើក្រុមផលិតជើងសិប្បនិម្មិតចល័តនេះ បន្តជួយដល់ជន ពិការដោយគ្រាប់មីនទៅដល់ភូមិឋានរបស់ពួកគាត់។ ការផលិតជើងសិប្បនិម្មិតថ្មីនេះ គឺបានប្រើនូវបច្ចេកទេសថ្មី ផលិតបានលឿន និងមានភាពងាយស្រួលក្នុងប្រើប្រាស់មិនចាំបាច់មានខ្សែក្រវ៉ាត់រំពាត់ ស្អិតល្អងាយស្រួលក្នុង ផ្លាស់ប្តូរ និងប្រើប្រាស់បានយូរ។
លោក បណ្ឌិត Krianglit Sukcharoeunsin តំណាងមូលនិធិជើងសិប្បនិម្មិតរបស់ ម្ចាស់ក្សត្រីប្រទេសថៃ បានឲ្យដឹងថា “តាមរយៈយុទ្ធនាការ  ចែករំលែកក្តីស្រឡាញ់ជាមួយក្រវិលកំប៉ុងរបស់អ្នក យើងបានជួយជន ពិការឲ្យទទួលបានជើងសិប្បនិមិ្មត ដើម្បីអាចដើរបានឈរបានដោយខ្លួនឯងឡើងវិញ និងអាចបន្តគោល ដំដៅជីវិត របស់ពួកគេបន្តទៀត”។


លោកថ្លែងអំណរគុណក្រុមហ៊ុនស្រាបៀរលីអូ  ដែលបានជួយប្រជាជនកម្ពុជា ដែលបានចូលរួមបរិច្ចាគក្រវិល កំប៉ុងក្នុងយុទ្ធនាការនេះ និងបានធ្វើឲ្យយុទ្ធនាការនេះ បញ្ចប់ទៅដោយជោគជ័យ។
អ្នកនាង កាន់ជីត ភាវផាន់ឈូ ប្រធានគ្រប់គ្រងយុទ្ធសាស្រ្តទីផ្សាររបស់ក្រុមហ៊ុន Singha Asia បានឲ្យដឹងថា “ស្រាបៀរលីអូបានជួយប្រជាជនកម្ពុជាជាច្រើនឲ្យមានភាពរីករាយ មានមិត្តភាព មានសមិទ្ធផល ឬជួយឲ្យមាន ភាពសប្បាយក្រោយពេលធ្វើការពេញមួយថ្ងៃ និងអស់រយៈពេលជាច្រើនឆ្នាំ។ ឥឡូនេះយើងបានជួយគាំទ្រ និងជួយប្រជាជនកម្ពុជាដែលកំពុងរស់នៅជាមួយភាពពិការផងដែរ។ ស្រាបៀរលីអូមិនអាចធ្វើឲ្យកម្មវិធីនេះ សម្រេចបានជោគជ័យនោះទេ បើមិនមានការចូលរួមពីអ្នកទាំងអស់គ្នា ក្នុងការជួយប្រជាជនកម្ពុជា ដែលកំពុង រស់នៅជាមួយពិការភាពនេះ”៕
ប្រភព៖ khmer-note.com/


loading...