Friday, January 13, 2017

នាយក្រឹមកាន់តែពិបាក ពេលជំងឺកូនប្រុសកាន់តែរាលដាលខ្លាំងឡើងគិតមកត្រឹមថ្ងៃនេះ

គិតមកដល់ថ្ងៃនេះ ( 13.01.2017 ) អាការៈកូនរបស់តារាកំប្លែង នាយក្រឹម មិនទាន់បានធូស្រាលទេ ជំងឺកាន់តែរាលដាលខ្លាំងឡើង ដែលធ្វើអោយតារាកំប្លែងលោកពូ... thumbnail 1 summary

គិតមកដល់ថ្ងៃនេះ ( 13.01.2017 ) អាការៈកូនរបស់តារាកំប្លែង នាយក្រឹម មិនទាន់បានធូស្រាលទេ ជំងឺកាន់តែរាលដាលខ្លាំងឡើង ដែលធ្វើអោយតារាកំប្លែងលោកពូក្រឹម កាន់តែពិបាកចិត្តខ្លាំងឡើងៗ។ លោក អ៊ឹម ជីវ៉ា បានអោយដឹងនៅលើ Facebook ថា៖ តារាកំប្លែងជើងយូ នាយក្រឹមបាននាំកូនទៅព្យាបាល ជំងឺនៅប្រទេសថៃអស់រយៈពេលជិតមួយសប្តាហ៍ហើយ តែអាការៈជំងឺនៅមិនទាន់សះ ស្បើយនៅឡើយ។ 






ទាក់ទងទៅនិងបញ្ហាជំងឺនេះតារាកំប្លែងក្នុងក្រុមគឺ កញ្ញា ស្រីលាភ បានអោយដឹងថាៈ សូមជំរាបជូនដំណឹង ដល់បងប្អូនជាបន្តទៀត មកដល់ថ្ងៃនេះជិត១សប្តាហ៍ហើយ ស្ថានភាពជំងឺរបស់កូនប្រុសនាយក្រឹម គឺមិនទាន់ជាសះស្បើយនៅឡេីយទេ គឺអាការះជំងឺដែរមាន គីសនៅឆ្អឹងខ្នងនោះ ដុកទរ័បានធ្វើការបូមខ្ទុះរាល់ថៃ្ង ហើយបានពិនិត្យឃេីញមាន មេរោគរបេងក្នុងនោះទៀត ហើយមេរោគនិងវាធ្វេី អោយរាតត្បាដដល់ក្រពះ ដែរមិនអាចញ៉ាំអីបាន ធ្វើអោយពេលញ៉ាំអីចូលទៅរាគផង ក្អួតផងនិងរាលដាលដល់សាច់ដុំឆ្អឹងខ្នង និងសួត តាមបញ្ជារពេទ្យត្រូវនៅ តាមដានរយះពេល១ខែបន្តទៀត រង់ចាំការព្យាបាលអោយជាសះស្បើយ ។

ប្រភព៖ khmerfresh.net


loading...