Monday, January 16, 2017

ប៉ូលិស​ស្រុក​ពញាឮ​វ៉ៃខ្នោះ​យុវជន​ម្នាក់​ជាមួយ​ថ្នាំញៀន​ ៤ ​កញ្ចប់​

កណ្តាល ៖ ប៉ូលិស​ស្រុក​ពញាឮ​បាន​បង្ក្រាប​ការបង្ក្រាប​ការជួញដូរ​នូវ​សារធាតុ​ញៀន ខុសច្បាប់​ករណី​ទី​ thumbnail 1 summary

កណ្តាល ៖ ប៉ូលិស​ស្រុក​ពញាឮ​បាន​បង្ក្រាប​ការបង្ក្រាប​ការជួញដូរ​នូវ​សារធាតុ​ញៀន ខុសច្បាប់​ករណី​ទី​



៣២ នា​ថ្ងៃទី​១៤​ មករា ​២០១៧​វេលា​ម៉ោង៣​ និង​៥០​នាទី រសៀល​នៅ​ចំណុច ភូមិ​ស្វាយ​លាប ឃុំ​ទំនប់​ធំ ស្រុក​ព​ញ​ឮ ខេត្តកណ្តាល​។​
    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ វង្ស សុ​វីន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​កើតហេតុ​(​ឃាត់ខ្លួន)។ ​វត្ថុតាង​ចាប់យក​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន (​ម៉ា​ទឹកកក​Ice) ០៤ (កញ្ចប់​ធំ​ ០១,​ តូច​ ០៣​ កញ្ចប់)​, ​ទូរ​សព្ទ័​០១ ម៉ាក ​NOKIA អិន​ចុច​ពិល និង​ឧបករណ៍​សំរាប់​ប្រើប្រាស់​និង​វិច​ខ្ចប់​មួយចំនួន។​


    ប៉ូលិស​បន្តថា កម្លាំង​ប៉ូលិស​ជំនាញ​ស្រុក បានទទួល​ព័ត៌មាន ពី​ប្រជាពលរដ្ឋ​ថា​ជនសង្ស័យ​ជា​មុខសញ្ញា (​ខាងលើ​) កំពុង​ធ្វើ​សកម្មភាព​ជួញដូរ​ថ្នាំញៀន​នៅ​ចំណុច​ខាងលើ​បន្ទាប់មក​កម្លាំង​ជំនាញ​យុត្តិធម៌​ និង​ប៉ុស្តិ៍​ធ្វើការ​ឃាត់ខ្លួន​និង​ឆែកឆេរ​បន្ទប់​ក្នុង​រោង​ដែល​ជនសង្ស័យ​ដេក បាន​វត្ថុតាង​​បញ្ជូនមក​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​ពញាឮ​ដើម្បី​សួរនាំ និង​ចាត់ការ​តាម​នីតិ​វិធី៕




ប្រភព៖ http://khmeread.com


loading...