Monday, January 2, 2017

កូន​ប្រុស​ដំបូង​ ​​តារា​ចម្រៀង​ កែវ វាសនា ទើប​តែ​កើត ​អំបាញ់​មិញ(វីដេអូ)

ភ្នំពេញៈ ក្រោយពី​ដំណឹង​ទិញ​ផ្ទះ​ដ៏​ប្រណីត​នៅ​បុរី​ ប៉េង​ហួត​តម្លៃ​ជិត ២០ ម៉ឺន ដុល្លារ ​ជា​កាដូ​ឲ្យ​ thumbnail 1 summary

ភ្នំពេញៈ ក្រោយពី​ដំណឹង​ទិញ​ផ្ទះ​ដ៏​ប្រណីត​នៅ​បុរី​ ប៉េង​ហួត​តម្លៃ​ជិត ២០ ម៉ឺន ដុល្លារ ​ជា​កាដូ​ឲ្យ​


កូន​ប្រុស​ដំបូង​នោះ នៅ​រសៀល​ថ្ងៃ​ទី​ ២ ខែ​មករា ឆ្នាំ​២០១៧ ​ប៉ុន្មាន​នាទី​មុន​នេះ ភរិយា​របស់​តារា​ចម្រៀង​ កែវ វាសនា បាន​បង្ហោះ​រូបថត​បង្ហាញ​វង់ភ័ក្ត្រ​កូន​ប្រុស​ជា​​ដំណក់​ឈាម​ដំបូង​​ ក្រោយពី​រៀប​​​អាពាហ៍ពិពាហ៍ កាលពី​ថ្ងៃ​ទី​១១ ខែ​ឧសភា ឆ្នាំ​ ២០១៦​ នៅ​គេហដ្ឋាន​ខាង​ស្រី​ឯ​ខេត្ត​បន្ទាយមានជ័យ​ យ៉ាង​អាធិក​អាធម។

ក្នុង​គណនី​ហ្វេសប៊ុក​ឈ្មោះ Chy Chy ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​របស់​ម្ចាស់​ហាង​លក់​ផលិតផល​ថែរក្សា​សម្ផស្ស​សាច់​ស​ខ្ចី​អ្នកស្រី លឹម លីសុគន្ធារី ត្រូវ​ជា​ភរិយា​របស់​តារា​ចម្រៀង​ កែវ វាសនា​ នោះ​បាន​បង្ហោះ​រូប​ថត និង​វីដេអូ​ទារក​ទើប​នឹង​កើត ភ្ជាប់សារ​បរិយាយ​យ៉ាង​ខ្លីថា៖ «សួរស្ដី អ៊ុំ ពូ មីង អូន Chu Fu ម៉ាប់ៗទេ កើត​មក ៤,២​គីឡូក្រាម សម្រាល​ដោយ​វះកាត់ ព្រោះអូនធំពេក»។

វត្តមាន​កូន​ដំបូង​របស់​តារា​ចម្រៀង​ផលិតកម្ម ថោន លោក កែវ វាសនា បាន​ទទួល​នូវ​សារ​អំណរ​សាទរ​ពី​ប្រិយ​មិត្ត​ជា​ច្រើន។
គួរ​រំឭក​ផង​ដែរ​​ ទើបតែ​ប៉ុន្មានថ្ងៃ​មុន​នោះ ​​ភរិយារបស់​លោក កែវ វាសនា ទើបតែ​បង្ហោះ​សារ​ភ្ជាប់​​រូបថត​ផ្ទះ​វីឡា​ភ្លោះ​ថ្មី​សន្លាង​ថា៖ ​«ជិត​ហើយៗ ផ្ទះ​ថ្មី​សម្រាប់​ទទួល​កូន​ប្រុស​សំណព្វ​ចិត្ត!»។

ទោះ​បីជា​​តារា​ចម្រៀង​ប្រុសរូបនេះ​មិន​បាន​បង្ហើប​ឲ្យ​ដឹង​ពី​​តម្លៃ​ផ្ទះ​នោះ​ថា​ប៉ុន្មាន​ក្តី តែ​​បើ​តាម​ដឹង​មាន​តម្លៃ​​ផ្ទះ​​នៅ​ក្នុង​​បុរី​ប៉េង​ហួត​ ប្រភេទ​នេះ​តម្លៃមិនក្រោម ២០ ម៉ឺន​ដុល្លារ​ឡើយ​។
លោក កែវ វាសនា ក៏​ធ្លាប់បាន​​ប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍​ថា៖ «ផ្ទះ​នោះ​​ពិតជា​របស់​ពួក​យើង​មែន!​ ជា​ផ្ទះ​ដែល​ខ្ញុំ និង​ប្រពន្ធ​គ្រោង​នឹង​ចេញ​ទៅ​​រស់​​ឆ្នាំ​ ២០១៧ ​ខាង​មុខ​នេះ ​​យ៉ាង​យូរ​​មុន​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​គឺ​មុន​ខែ​មេសា​។ ផ្ទះ​របស់​យើង​ទិញ​នោះ ស្ថិត​នៅ​ក្នុង​បុរី​​ប៉េង​ហួត​បឹង​​ស្នោ ក្បែរ​ស្ថានីយ៍​ទូរ​ទស្សន៍​បាយ័ន​ ខណ្ឌ​អំពៅ រាជ​ធានី​ភ្នំពេញ​នេះ​ឯង​»។
តារា​ចម្រៀង​ប្រុស​មាន​ស្រុក​កំណើត​មក​ពី​ខេត្ត​ កំពង់ឆ្នាំង ដែល​និយម​​ទុក​ម៉ូដ​សក់​វែង​ និង​មាន​សំឡេង​ក្រអួន​ក្រអៅ​ច្រើន​តែ​សម​នឹង​បទ​​ចម្រៀង​បែប​មនោសញ្ចេតនា​ ប្រចាំ​ផលិតកម្ម​ថោន​ ក៏​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា៖ «ដោយសារ​នៅ​ផ្ទះ​ចាស់​យើង​មាន​គ្នា​ច្រើន​ ហើយ​ក៏​ចង់​មាន​ផ្ទះ​ផ្ទាល់​ខ្លួន​ សម្រាប់​ការ​រស់​នៅ​ជា​ក្រុម​គ្រួសារ​ និង​​កូន​ប្រុស …»៕




loading...