Monday, January 16, 2017

កម្លាំង​ប៉ូលិស​ខណ្ឌមានជ័យ​ឃាត់​ស្ត្រី​ម្នាក់​ជាមួយ​ថ្នាំញៀន​ ៦​ កញ្ចប់​

  ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ខណ្ឌមានជ័យ ​និង​ប៉ូលិស​ប៉ុស្តិ៍​ស្ទឹងមានជ័យ បាន​សហការ​ជាមួយ កម្លាំង ​ thumbnail 1 summary
 
ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ខណ្ឌមានជ័យ ​និង​ប៉ូលិស​ប៉ុស្តិ៍​ស្ទឹងមានជ័យ បាន​សហការ​ជាមួយ កម្លាំង



សាលាសង្កាត់​ស្ទឹងមានជ័យ ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​តាម​ផ្ទះជួល​ស្នាក់ ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន កាលពី​ថ្ងៃទី​១៥​ មករា ​២០១៧ វេលា​ម៉ោង​១​រសៀល​នៅ​ចំណុច​ក្នុង​ផ្ទះជួល​គ្មាន​លេខ ផ្លូវលំ ភូមិព្រែក​ទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។​
    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ រឿង ស្រី​ទូច ហៅ ស្រី​ម៉ៅ ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ បន្ទប់​ផ្ទះជួល​គ្មាន​លេខ ផ្លូវលំ ភូមិព្រែក​ទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។​
    ក្នុងនោះ​ប៉ូលិស​បាន​ដកហូត​វត្ថុតាង​មាន ក្រាម​ព​ណ៌ស​ថ្លា​ (​សង្ស័យ​ជា​គ្រឿងញៀន​) ចំនួន​ ០៦ ​កញ្ចប់​ថង់​ (​កញ្ចប់​ធំ​០៥, ​កញ្ចប់​តូច​០១) និង កំប៉ុង​ជ័រ​ចំនួន ១។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន ដើម្បី​កសាង​សំណុំរឿង៕

ប្រភព៖ http://khmeread.com


loading...