Friday, January 6, 2017

សត្វសេះមួយក្បាលយំលា នឹកអាល័យម្ចាស់របស់វាពេលដង្ហែសាកសព ធ្វើអោយគ្រប់គ្នារំជួលចិត្ត

រឿងហេតុដ៏រន្ធត់បានកើតឡើងទៅលើគ្រួសាររបស់លោក Wagner de Lima Figueiredo មានអាយុ 34 ឆ្នាំនៅ thumbnail 1 summary

រឿងហេតុដ៏រន្ធត់បានកើតឡើងទៅលើគ្រួសាររបស់លោក Wagner de Lima Figueiredo មានអាយុ 34 ឆ្នាំនៅ

ពេលដែលប្អូនប្រុសរបស់គាត់បានស្លាប់ ហើយអ្វីដែលកាន់តែស្លុតចិត្តជាងនោះគឺសត្វសេះរបស់ប្អូនប្រុសបានស្រែកយំយ៉ាងខ្លាំងនៅពេលអំឡុងពិធីដង្ហែសព កាលពីថ្ងៃអង្គារកន្លងទៅថ្មីៗនេះនៅទីក្រុង Paraiba ភាគខាងជើងឈៀងខាងកើតនៃប្រទេសប្រេស៊ីល។

សាច់ញ្ញាត្តនៃសពបានអោយដឹងថា សេះហើយនិងសាកសពបានមានទំនាក់ទំនងជិតស្និទ្ធហើយស្រឡាញ់គ្នាណាស់ ។ ពួកគាត់ក៏បាននិយាយទៀតដែរថា វាហាក់ជាចង់និយាយពាក្យថាលាអញ្ចឹង។

នៅក្នុងរូបភាពខាងក្រោមនេះ អ្នកនឹងឃើញសត្វសេះស បានព្យាយាមបើកក្តាមឈូស ហើយនិងអង្អែលសាកសពម្ចាស់ជាលើកចុងក្រោយផងដែរ ដែលបានធ្វើអោយគ្រប់គ្នាស្ទើរស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន គឺអាណិតសត្វសេះច្រើនជាងអាណិតគ្រួសារនៃសពទៅទៀត។

គួរបញ្ជាក់ផងដែរថា លោក Figueiredo បានស្លាប់ក្នុងខណៈជួបគ្រោះថ្នាក់ចរាចរណ៏មួយនៅក្នុងទីក្រុងកាលពីអំឡុងថ្ងៃបុណ្យឆ្លងឆ្នាំ ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ តែអកុសលគាត់បានស្លាប់ទៅទីនោះតែម្តង៕
ប្រភព៖ 


loading...