Wednesday, January 4, 2017

ខំលួចបង្កប់ខ្លួនក្នុងតាប្លូរបស់រថយន្តហើយ ចុងក្រោយនៅតែគេចមិនរួចពីភ្នែកប៉ូលីស

បុរសជនជាតិម៉ារុកម្នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីព្យាយាមលួចបង្កប់ជនភៀសខ្លួនក្នុងតាប្លូរបស់ thumbnail 1 summary

បុរសជនជាតិម៉ារុកម្នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីព្យាយាមលួចបង្កប់ជនភៀសខ្លួនក្នុងតាប្លូរបស់

រថយន្តមួយគ្រឿងដោយឆ្លងកាត់ពីប្រទេសម៉ារ៉ុកទៅកាន់ប្រទេសអេស្ប៉ាញ។ តាមការរាយការណ៍របស់ប៉ូលីសអេស្ប៉ាញបានអោយដឹងថា ប៉ូលីសអេស្ប៉ាញបានរកឃើញជនភៀសខ្លួនមួយរូបដែលត្រូវបានគេដាក់ក្នុងប្រហោងតូចមួយក្បែរនឹងម៉ាសីុនរបស់រថយន្តឆ្លងកាត់តាមច្រកព្រំដែន Ceuta រវាងទី្វបអាហ្រិ្វកខាងជើងនិងប្រទេសអេស្ប៉ាញ។


ភ្លាមៗនោះជនសង្ស័យម្នាក់ផ្សេងទៀតក្នុងចំណោមមនុស្សពីរនាក់នោះដែលមកពីតំបន់សាហារ៉ាត្រូវបានឃុំខ្លួនបណ្ដោះអាសន្នបន្ទាប់ពីព្យាយាមឆ្លងដែនចូលទៅក្នុងប្រទេសអេស្ប៉ាញដូចគ្នា។ ជនភៀសខ្លួនម្នាក់ទៀតបានរកឃើញនៅក្នុងកៅអីផ្នែកខាងក្រោយរបស់រថយន្ត។
កាលពីថ្មីៗនេះក៏មានហេតុការណ៍ដូចគ្នាអញ្ចឹងមួយដែរ ដែលនារីជនជាតិម៉ារ៉ុកម្នាក់បានព្យាយាមបង្កប់ជនភៀសខ្លួនដែលមកពី Gabon អាយុ 19ឆ្នាំម្នាក់ក្នុងវ៉ាលីដាក់អីវ៉ាន់មួយ៕
ប្រភព៖ khmer-note.com


loading...