Sunday, January 1, 2017

ជាង​ប៉ះ​កង់​រថយន្ត​ម្នាក់​សប់​កង់​រថយន្ត​រហូត​ដល់​ផ្ទុះ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ

រាជធានី​ភ្នំពេញ ៖ ស្នូរ​ផ្ទុះ​លាន់​យ៉ាង​កក្រើក​ ដូច​គ្រាប់​ផ្លោង ហើយ​ក្រោយ​ពេល​ស្ងាត់​សំឡេង​ផ្ទុះ គេ​បាន thumbnail 1 summary

រាជធានី​ភ្នំពេញ ៖ ស្នូរ​ផ្ទុះ​លាន់​យ៉ាង​កក្រើក​ ដូច​គ្រាប់​ផ្លោង ហើយ​ក្រោយ​ពេល​ស្ងាត់​សំឡេង​ផ្ទុះ គេ​បាន



ឃើញ​យុវជន​ម្នាក់ ដែល​ជា​ជាង​ប៉ះ​កង់​រថយន្ត បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ និង​សន្លប់​បាត់ស្មារតី ព្រមទាំង​បែក​មុខ​បែក​មាត់ ហូរ​ឈាម​កក្លាក់ និង​មាន​អីវ៉ាន់​រប៉ាត់រប៉ាយ ទើប​ដឹង​ថា​សំឡេង​ដែល​ផ្ទុះ​នោះ​ គឺ​កង់​រថយន្ត​ធុន​យក្ស​១​គ្រាប់​បាន​ផ្ទុះ​ឡើង ខណៈ​ដែល​ជន​រង​គ្រោះ​ខាងលើ ប៉ះ​រួច និង​សប់​លើស​ចំណុះ រហូត​ដល់​ផ្ទុះ​ឡើង ក៏​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ខ្លួនឯង​បែប​នេះ​តែ​ម្ដង​។ បន្ទាប់​មក​ជន​រង​គ្រោះ​រូប​នោះ ក៏​ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​ដែរ​។


ហេតុការណ៍​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០១៦ ទីតាំង​ប៉ះ​កង់​រថយន្ត ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ នៅ​ក្នុងភូមិ​ក្រាំង​ស្វាយ សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ យុ​ជន​រង​គ្រោះ​ឈ្មោះ ម៉ៅ វរៈ អាយុ​១៧​ឆ្នាំ មុខរបរ​ជា​ជាង​ប៉ះ​កង់​រថយន្ត ស្នាក់​នៅ​ចំណុច​កើតហេតុ​ខាងលើ រង​របួសធ្ងន់​ត្រូវ​បាន​ក្រុម​គ្រួសារ​ ដឹក​ទៅ​សង្គ្រោះ​បន្ទាន់​ នៅ​មន្ទីរពេទ្យ​បង្អែក​ខណ្ឌដង្កោ​។



តាម​ប្រភព​ព័ត៌មាន​ បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មាន​រថយន្ត​ធុន​ធំ​មួយ​គ្រឿង បាន​ធ្លាយ​កង់ និង​បាន​ដោះ​កង់​ដែល​ធ្លាយ​នោះ ទៅ​ឲ្យ​ជន​រង​គ្រោះ​ប៉ះ ខណៈនោះ​ជន​រង​គ្រោះ​បាន​ទ​ទូល​យក ​ទៅ​ប៉ះ​យ៉ាង​ញាប់ដៃ​ញាប់​ជើង ហើយ​ក្រោយ​ពេល​ប៉ះ​ហើយ​រួចរាល់ ក៏​បាន​សប់​បញ្ចូល​ខ្យល់ និង​បាន​សប់​លើស​ចំណុះ​ រហូត​ដល់​ផ្ទុះ​ឡើង​យ៉ាង​កក្រើក​តែ​ម្ដង​។ ខណៈនោះ​បាន​បង្ក​ឲ្យ​ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​យុវជន​រង​គ្រោះ​ខាង លើ​បាន​រង​របួស​ដេក​ដួល សន្លប់​ស្ដូកស្ដឹង​នៅ​នឹង​កន្លែង បែក​មាត់ បែក​មុខ​យ៉ាងដំណំ បន្ទាប់​មក​ត្រូវ​បាន ក្រុម​គ្រួសារ​នាំ​ទៅ នាំ​យក​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ​ភ្លាម​ៗ​ដែរ​៕

ប្រភព៖ khmerload.com


loading...