Monday, January 2, 2017

ជិះឡានដល់មុខផ្ទះរៀបចូលផ្ទះហើយ ត្រូវចោរស្ទាក់ប្លន់ទ្រព្យសម្បត្តិអស់ជិត៥,០០០ដុល្លារ

យប់បង្ហើយបុណ្យសាកល! វាយក្បាលមួយកាំភ្លើងខ្លីរួចប្លន់យកសម្ភារអស់ជិត៥០០០ដុល្លារ thumbnail 1 summary
យប់បង្ហើយបុណ្យសាកល! វាយក្បាលមួយកាំភ្លើងខ្លីរួចប្លន់យកសម្ភារអស់ជិត៥០០០ដុល្លារ

រាជធានីភ្នំពេញ៖ បុរសម្នាក់បានរងរបួសបែកក្បាលយ៉ាងធ្ងន់ធ្ងរ ក្រោយត្រូវចោរមួយក្រុមប្រដាប់កាំភ្លើងបានភ្ជង់ប្លន់គំរាមបាញ់សម្លាប់ ហើយវាយមួយកាំភ្លើងបែកក្បាល ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២រំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅមុខផ្ទះជនរងគ្រោះតាមបណ្តោយផ្លូវ១៦៣កែង៤២៦ ស្ថិតក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមនភ្នំពេញ រាជធានីភ្នំពេញ។

តាមការរៀបរាប់ពីបងប្អូនជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុពួកគាត់ទាំង៣នាក់ទើបចេញពីញ៉ាំអី ហើយបើករថយន្តត្រលប់ទៅផ្ទះវិញ លុះមកដល់មុខផ្ទះក៏បាននាំគ្នាចុះពីលើរថយន្ត ស្រាប់តែពេលនោះមានចោរមួយក្រុមប្រដាប់ដោយកាំភ្លើងខ្លីបានស្ទាក់ប្លន់នៅមុខផ្ទះ ហើយភ្ជង់គំរាមបាញ់សម្លាប់ ព្រមទាំងវាយបុរសរងគ្រោះមួយកាំភ្លើងបែកក្បាលទៀតផង រួចយកសម្ភារៈជនរងគ្រោះទាំងអស់មានតម្លៃជិត៥,០០០ដុល្លារ បន្ទាប់មករត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុជនរងគ្រោះបានត្រឹមតែដាក់ពាក្យបណ្តឹង និងនាំយកបុរស ដែលត្រូវចោរវាយទៅមន្ទីរពេទ្យបណ្ណោះ៕
ប្រភព៖ khmer-note.com


loading...