Friday, January 13, 2017

ពុះកញ្ជ្រោល​ខ្លាំង​ពេក ! ប្រតិបត្តិការ​ជាមួយ​ខ្ទើយ​រហូត​បាន​សម្រេច តែ​ទីបំផុត​...

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ដោយសារ​តែ​តណ្ហា ​ពុះកញ្ជ្រោល​ខ្លាំង​ពេក​ក៏​ឈប់ ​ម៉ូតូ​កន្លែង​ស្ងាត់​រួច​រួមរ... thumbnail 1 summary

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ដោយសារ​តែ​តណ្ហា ​ពុះកញ្ជ្រោល​ខ្លាំង​ពេក​ក៏​ឈប់ ​ម៉ូតូ​កន្លែង​ស្ងាត់​រួច​រួមរ័ក ​ជាមួយ​ខ្ទើយ​ រហូត​បាន​សម្រេច តែ​ទី​បំផុត​ពេល​បាន​សម្រេច ​ហើយ​មិន​ទាន់​ទាំង​លើក​ខោ​ស្រួលបួល​ផង ស្រាប់តែ​ត្រូវ​ខ្ទើយ​នោះ​ ឆក់​សោ​ម៉ូតូ​ជិះ​ទៅ​បាត់ ។ 

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា បុរស​រង​គ្រោះ​ឈ្មោះ ប​.​ប អាយុ​២៨​ឆ្នាំ ជា​កម្មករ​រោងចក្រ ស្នាក់​នៅ​សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ និង​មានស្រុក​កំណើត​នៅ​ភូមិ​ត្រពាំង​ធន់ ឃុំ​ចំការលើ ស្រុក​ស្ទោង ខេត្តកំពង់ធំ ចំណែក​ម៉ូតូ​ដែល​ត្រូវ​ខ្ទើយ​បោក​យក ​ទៅ​បាត់​នោះ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ កំពង់ធំ 1H-7881 ។ 

ជន​រង​គ្រោះ​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា ហេតុការណ៍​ចាញ់បោក​ខ្ទើយ​នេះ​ កើតឡើង​តាំងពី​យប់​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៧ ខណៈ​រូបគេ​បាន​ចេញពី​ក្លិប ​កម្សាន្ត​មួយ​ដោយ​ធ្វើ​ដំណើរ​កាត់​តាម​ផ្លូវ​វេ​ង​ស្រេង លុះ​មក​ដល់​មុខ​សួន វឌ្ឍនៈ ស្ថិត​ក្នុងភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ស្រាប់តែ​ជួប​ស្រី​ម្នាក់​កំពុង​ឈរ​តាម​ផ្លូវ ហើយ​បោយ​ដៃ​ហៅ​ឲ្យ​ខ្លួន​(​ជន​រង​គ្រោះ​)​ឈប់ ពេល​នោះ​ដោយ​មាន​ចំណង់​ផ្លូវភេទ និង​ស្រវឹង​ផង​នោះ ក៏​និយាយ​សារ​សង​គ្នា​រហូត​ព្រមព្រៀង​គ្នា​ឡើងផ្ទះ​សំណាក់ តែ​ដោយសារ​តណ្ហា​ពុះកញ្ជ្រោល​ខ្លាំង​ពេក ពេល​ឌុ​ប​ដល់​កន្លែង​ស្ងាត់​ត្រង់​ចំណុច​ភូមិ​ដី​ថ្មី ក៏​នឹក​ថា​មិនបាច់​ទៅ​ផ្ទះសំណាក់​នាំ​តែ​អស់​លុយ ក៏​ចាប់ផ្តើម​ប្រតិបត្តិការ​ទើប​ដឹង​ថា នារី​មិន​ស្គាល់​អត្តសញ្ញាណ​នោះ​ជា​មនុស្ស​ខ្ទើយ ប៉ុន្តែ​គិត​ថា បើ​ជ្រុល​ជា​ដំណើរការ​ទៅ​ហើយ ក៏​បិទ​ភ្នែក​រហូត​ទាល់​សម្រេច​តែ​ម្តង​ទៅ ។ 

ជន​រង​គ្រោះ​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ទៀត​ថា ពេល​ប្រតិបត្តិការ​ចប់​សព្វគ្រប់​ហើយ ខ្លួន​មិន​ទាន់​ទាំង​លើក​ខោ​ស្លៀក​ស្រួលបួល​ផង ស្រាប់តែ​ខ្ទើយ​នោះ​ឆក់​យក​ កូនសោ​ម៉ូតូ​ជិះ​រត់គេច​ទៅ​បាត់​ស្រមោល ។ ក្រោយ​ពី​ដឹង​ថា ចាញ់បោក​ខ្ទើយ និង​នឹក​ខ្មាស់​គ្រួសារ​ក៏​គេច​ពី​ផ្ទះ តែ​ត្រូវ​ក្រុម​គ្រួសារ​នាំ​គ្នា​ដើរ​ក​ឃើញ និង​ហៅ​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ និង​បាន​នាំ​ទៅ​ដាក់​ពាក្យបណ្តឹង​ នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ​សង្កាត់​ចោម​ចៅ ​កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០១៧ ដើម្បី​ឲ្យ​ជួយ​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​ យក​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕

ប្រភព៖ khmerfresh.net/


loading...