Monday, January 9, 2017

ទាំងនេះគឺជាសារធាតុ​ដែល​ជួយ​រាងកាយ​មនុស្ស​ទប់ស្កាត់​ជំងឺមហារីក​ជាមុន

 ​ផ្លែឈើ​និង​បន្លែ​គឺ​សម្បូរ​ទៅដោយ​សារធាតុ​គីមី​រុក្ខជាតិ ដែលមាន​ផល​ល្អ​ក្នុងការ​ព្យាបាល​ជំងឺមហារីក​។ ហើយ​ខាងក្រោម​នេះ​គឺ​អ្វីដែល​អ្នក​... thumbnail 1 summary

 ​ផ្លែឈើ​និង​បន្លែ​គឺ​សម្បូរ​ទៅដោយ​សារធាតុ​គីមី​រុក្ខជាតិ ដែលមាន​ផល​ល្អ​ក្នុងការ​ព្យាបាល​ជំងឺមហារីក​។ ហើយ​ខាងក្រោម​នេះ​គឺ​អ្វីដែល​អ្នក​ត្រូវ​អាន​អំពី​ផ្លែឈើ​និង​បន្លែ​សម្បូរ​ជីវជាតិ​សំខាន់​៖


​    ​១. សារធាតុ Flavonoids
​    ​សារធាតុ Flavonoids គឺជា​ក្រុម​មួយ​នៃ​ផ្លែឈើ ដែលមាន​សមត្ថភាព​បង្ការ​អ្នក​ពី​ការកើត​មហារីក​ក្រពេញ​ប្រូ​ស្ដា​ត​។ ក្នុងនោះ​ពួកវា​មានដូចជា​៖ ទំពាំងបាយជូរ​ខ្មៅ និង​ពពួក​ផ្លែ​បឺ​រី​គ្រប់​ប្រភេទ​។​
​    ​២. សារធាតុ Lycopene
​    ​សារធាតុ Lycopene ជួយ​កាត់បន្ថយ​ហានិភ័យ​មហារីក​ក្រពេញ​ប្រូ​ស្តា​ត​។ ប៉េង​បោះ និង​ផលិតផល​ដែល​ផ្ដោតលើ​ប៉េង​បោះ​គឺមាន​សារធាតុ​ទាំងនេះ​។​
​    ​៣. សារធាតុ Lignans
​    ​សារធាតុ Lignans គឺមាន​ប្រសិទ្ធភាព​ខ្ពស់​នៃ​ការព្យាបាល​មហារីក​សុដន់​។ វា​ត្រូវបាន​គេ​រកឃើញ​មាន​ក្នុង​គ្រាប់ ផ្លែ Flaxseed និង​គ្រាប់​ផ្កាឈូករ័ត្ន​។​
​    ​៤. ប្រសិទ្ធភាព​ផ្លែឈើ​ផ្ដោតលើ​ពណ៌​
​    ​ប្រឆាំង​មហារីក​សុដន់ មហារីក​ពោះវៀនធំ និង​មហារីក​ថ្លើម អាច​រកឃើញ​នៅលើ​ផលិតផល​ទឹក​សណ្ដែកសៀង និង​ផ្លែ​បឺ​រី ជាពិសេស​ល្អ​សម្រាប់​ស្បែក​។ ផ្លែ​បឺ​រី​ក្រហម​គឺ​សម្បូរ​ទៅដោយ​សារធាតុ Anthocyanin ហើយ​សារធាតុ​នេះ​មាន​វត្តមាន​នៅក្នុង​ពពួក​ផ្លែ​បឺ​រី សណ្ដែកខ្មៅ ស្ពៃក្ដោប​ពណ៌​ស្វាយ ។​ល​។​
​    ​៥. បន្លែ​បៃតង​
​    ​បន្លែ​បៃតង​ដូចជា​ខាត់ណា ស្ពៃក្រញាញ់ ផ្កា​ខាត់ណា ។​ល​។ គឺមាន​អត្ថប្រយោជន៍​បំផុត​។ វា​ជួយ​បង្ការ​រាងកាយ​ពី​ប្រភេទ​មហារីក​ដូចជា ពោះវៀន ស្បូន បំពង់ក និង​មហារីក​សួត​។​
​    ​៦. ក្រូច​
​    ​ពពួក​ក្រូច​ជួយ​បង្ការ​ពី​មហារីក​មាត់ ស្បូន និង​បំពង់​អាហារ ដោយសារ​វត្តមាន​របស់​សារធាតុ Carotenoids​។ សារធាតុ​ទាំងនេះ​មាននៅ​ក្នុង​ផ្លែឈើ​ដូចជា ស្វាយ ឪឡឹក សារី ផ្លែ​ប៉ែស ល្ពៅ និង​ការ៉ុត​៕

ប្រភព៖http://khmeread.com


loading...