Monday, January 9, 2017

តោះជួយដាក់ពិន្ទុ តួអង្គនិមិត្តរូបសម្រាប់ឆ្នាំរកា ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តទាំងអស់គ្នា!

សូមចូលរួមអបអរសាទរចំពោះលទ្ធផលជម្រុះទាំង ១០ ស្នាដៃ ដែលត្រូវបានបោះឆ្នោតផ្តល់ពិន្ទុយ៉ាងសុក្រិតបំផុតពីគណៈកម្មការវាយតម្លៃស្នាដៃ នៃកម្មវិធីប្រកួ... thumbnail 1 summary

សូមចូលរួមអបអរសាទរចំពោះលទ្ធផលជម្រុះទាំង ១០ ស្នាដៃ ដែលត្រូវបានបោះឆ្នោតផ្តល់ពិន្ទុយ៉ាងសុក្រិតបំផុតពីគណៈកម្មការវាយតម្លៃស្នាដៃ នៃកម្មវិធីប្រកួតប្រជែងគូររូបតួអង្គនិមិត្តរូប(MASCOT) សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំរកា ព.ស. ២៥៦០~២៥៦១ គ.ស ២០១៧ ។ ជាមួយគ្នានេះគណៈកម្មការរៀបចំកម្មវិធីប្រកួតប្រជែង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះបេក្ខជនទាំងអស់ដែលបានដាក់ពាក្យចូលរួមប្រកួត ទាំងបេក្ខជនដែលបានជាប់ និងបេក្ខជនដែលពុំបានជាប់ក្នុងវគ្គជម្រុះនេះ។
ការចូលរួមរបស់ប្អូនៗពិតជាបង្ហាញពីឆន្ទះនៃការស្រលាញ់ពេញចិត្តព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលរៀបចំឡើងនាពេលនេះ។ សូមមិត្តៗសិស្ស និស្សិត និងសាធារណៈជនទាំងអស់ចូលរួមបោះឆ្នោតគាំទ្រស្នាដៃដែលខ្លួនពេញចិត្ត តាមរយៈការLike លើរូបនីមួយៗដែលខ្លួនស្រលាញ់ចូលចិត្ត ហើយអ្នកដែលទទួលបានLikeច្រើនជាងគេនឹងទទួលបានជ័យលាភី។ ចំពោះលទ្ធផលជ័យលាភីចំណាត់ថ្នាក់លេខ១ ២ ៣ នឹងប្រកាសនៅថ្ងៃទី ១៥ ខែមករា ឆ្នាំ២០១៧។ សូមអរគុណ ដកស្រង់ពី៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត – Angkor Sankranta សូមចូលរួមចុច Like និង Share បោះឆ្នោតតាម Link ហ្វេសបុកផេកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត – Angkor Sankranta ខាងក្រោមទាំងអស់គ្នា













ប្រភព៖ http://komsan.khmer-note.com/


loading...