Monday, January 16, 2017

ចំណាយលុយ​៨​ម៉ឺន​រៀល​ទិញ​ថ្នាំញៀន​មក​ជក់​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ

កណ្តាល ៖ ប៉ូលិស​ស្រុក​ស្អា​បាន​បង្ក្រាប​ការប្រើប្រាស់​គ្រឿងញៀន​ករណី​ទី​៣១ នា​ថ្ងៃទី​១៤​ មករា​ ២០១៧ thumbnail 1 summary

កណ្តាល ៖ ប៉ូលិស​ស្រុក​ស្អា​បាន​បង្ក្រាប​ការប្រើប្រាស់​គ្រឿងញៀន​ករណី​ទី​៣១ នា​ថ្ងៃទី​១៤​ មករា​ ២០១៧



វេលា​ម៉ោង​៣ ​និង​២០​នាទី​នៅ​ចំណុច​ក្នុងភូមិ​ប៉ា​រែ​ន​ក្រោម ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្ដាល​ដោយ​ឃាត់ខ្លួន​បាន​២​នាក់។​
    ប៉ូលិស​និយាយថា ជនសង្ស័យ​១-​ឈ្មោះ នេ​ត តា​រ៉ា ភេទប្រុស អាយុ២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ប៉ា​រែ​ន​ក្រោម ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ខេត្តកណ្តាល និង២-​ឈ្មោះ ហេង ចាន់​ណាក់ ភេទប្រុស អាយុ២៨​ឆ្នាំ មុខរបរ កសិករ​ទីលំនៅ​បច្ចុប្បន្ន​ភូមិ លេខ​៣ ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល។​
    វត្ថុតាង​ចាប់យក​១-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យថា​ជា​សារធាតុ​ញៀន ​(​ម៉ា​ទឹកកក​) ០១​ កញ្ចប់​មធ្យម, ២-​ម៉ូតូ​០១​គ្រឿង ម៉ាក ហុងដា Wave S សេ ១១០ សេរី​ឆ្នាំ ២០១២ ពណ៌​ខ្មៅ ស្លាកលេខ ភ្នំពេញ 1BM-2728 ​និង៣-​ទូរ​ស័ព្ទចំនួន ០៣ ​គ្រឿង (ម៉ាក សាំ​សុង ព​ណ៌ ស​០១​គ្រឿង និង ម៉ាក ណូគា អិន​ចុច​ពិល ០២​ គ្រឿង)។​


    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី១៤ ខែមករា ឆ្នាំ​២០១៧ វេលា​ម៉ោង៣​ និង​២០​នាទី រសៀល​កម្លាំង​ប៉ូលិស​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ស្រុក សហការ​ជាមួយ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ស្វាយ​ប្រទាល បានធ្វើ​ការចេញ​ល្បាត​តាម​ភូមិសាស្ត្រ ក៏បាន​ប្រទះឃើញ​ជន​​សង្ស័យ​០២​នាក់ ជិះ​ម៉ូតូ​០១​គ្រឿង នៅ​ចំណុច​ភូមិ ប៉ា​រែ​ន​ក្រោម ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ពេលនោះ​កម្លាំង​សមត្ថកិច្ច​ក៏បាន​ធ្វើការ​ត្រួតពិនិត្យ រកឃើញ​គ្រឿងញៀន ០១ កញ្ចប់​មធ្យម នៅ​នឹង​ខ្លួន​ឈ្មោះ ហេង ​ចាន់​ណាក់ រួច​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០២ រួម​និង​វត្ថុតាង បញ្ជូនមក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្វាយ​ប្រទាល ដើម្បី​សាកសួរ។​

    នៅ​ចំពោះមុខ​សមត្ថកិច្ច ឈ្មោះ នេ​ត តា​រ៉ា និង ឈ្មោះ ហេង ចាន់​ណាក់ បាន​សារភាពថា ខ្លួន​ទាំងពីរ​នាក់ រៃ​លុយ​គ្នា​បាន​ចំនួន ៨០.០០០​រៀល ​(​ប្រាំបី​ម៉ឺន​រៀល​) រួច​ទៅ​ទិញ​គ្រឿងញៀន​០១​កញ្ចប់ ក្នុងតម្លៃ ៨០.០០០​រៀល ពី​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ នៅ​ភូមិ ព្រែក​តា​តិ​ន ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង ដើម្បី​យកមកប្រើ​ប្រាស់ (​ជក់​)។​
    បន្ទាប់មក​បញ្ជូន​ជនសង្ស័យ​ទាំង​០២​នាក់​ទៅកាន់​អធិការដ្ឋាន​ស្រុក​ស្អាង ដើម្បី​បន្ត​ចាត់​​ការ​តាម​នីតិវិធី​៕

ប្រភព៖ http://khmeread.com


loading...